(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៣២៣គ្រឿង រកឃើញល្មើសច្បាប់៧៤៥គ្រឿង (ម៉ូតូ៨១%) អប់រំ១៧១គ្រឿង និងផាកពិន័យ៥៧៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២២ ខែតុលានេះ ត្រួតពិនិត្យបានចំនួន៣,៤២៨គ្រឿង, អប់រំ២០៦គ្រឿង និងផាកពិន័យ១,១៥៨គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩០,៩១២គ្រឿង រកឃើញយានយន្តល្មើស១៨,២៨១គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ ៤,៧៣៤គ្រឿង និងផាកពិន័យ១៣,៧៤៥គ្រឿង៕