(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុករៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងការរៀបចំខួបអនុស្សាវរីយ៍លើកទី៦៥ នៃទីវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៨។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ បានបង្ហាញថា សមាសភាពរួមមាន៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន រួមជាមួយអនុគណៈកម្មការចំនួន០៥។

ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្កើតអនុគណៈកម្មការចំនួន០៥ផ្សេងទៀត រួមមានទី១៖ អនុគណៈកម្មការគ្រប់គ្រងទូក កន្លែងស្នាក់នៅរបស់កីឡាករ កីឡាការិនី និងទីលានប្រណាំងទូក, ទី២៖ អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ, ទី៣៖ អនុគណៈកម្មការគ្រប់គ្រងហិរញ្ញវត្ថុ និងជីវភាព, ទី៤៖ អនុគណៈកម្មការរៀបចំវេទិកា តុបតែងលម្អ សោភ័ណភាព អនាម័យ និងអគ្គិសនី និងទី៥៖ អនុគណៈកម្មការផ្សព្វផ្សាយព័ត៌មាន សិល្បៈ និងប្រទីប៕

សម្រាប់ព័ត៌មានលម្អិត សូមអាចសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖