(ភ្នំពេញ)៖ ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកចុងក្រោយ រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុង ឆ្នាំ ២០១៧-២០១៨។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយសជាច្រើននៅថ្ងៃអាទិត្យទី ២១ ខែតុលា ឆ្នាំ២០១៨ ។

កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ ២០១៧-២០១៨នេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
រង្វាន់ដែលបានចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ គូស្វាមីភរិយាថ្មីចំនួន ១៥ ដែលមានសំណាងបានឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់សាមុយ គឺ៖