(រតនគិរី)៖ កម្លាំង​អាវុធហត្ថស្រុក​អូរយ៉ាដាវចំនួន​៧នាក់​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ សុខ​ មីន​ មេបញ្ជាការ​ស្រុក​ នៅវេលាម៉ោង១១៖០០នាទី​ ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៨​នេះ បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន២នាក់​ ពាក់​ព័ន្ធពី​បទ​​​ប្រើប្រាស់​គ្រឿង​ញៀន​ និង​រក្សា​ទុក​សារធាតុ​ញៀន​ខុស​ច្បាប់​ នៅ​ចំណុច​ភូមិ​សោម​ត្រក​ថ្មី ឃុំ​សោមធំ​ ស្រុកអូរយ៉ាដាវ​។

យោងតាមលោកវរសេនីយ៍ត្រី សុខ មីន បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ​ សល់​ រក្ស ភេទប្រុស​ អាយុ​១៧ឆ្នាំ​ ជនជាតិ​ចារ៉ាយ និងទី២-ជនសង្ស័យ​ឈ្មោះ​ សេវ​ រ៉ើន​ ភេទប្រុស​ អាយុ​១៧​ឆ្នំា​ ជនជាតិ​ចារ៉ាយ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ​រស់​នៅភូមិ​ឃុំ​ខាងលើ​ជាមួយ​គ្នា​។

វត្ថុ​តាង​ដក​ហូត​រួមមាន​៖​ ម៉ា​ទឹកក​ចំនួន​២កញ្ចប់​តូច​,​ លុយ​ចំនួន​៩ម៉ឺន​រៀល​,​ ៣-ទូរស័ព្ទ​ចំនួន​២គ្រឿង​,​ Speaker ស្ដាប់​ចម្រៀង​១គ្រឿង,​ ដែក​កេះ​ចំនួន​២ដើម​,​ Power bank សាកថ្ម​១គ្រឿង​,​ កញ្ចប់​បារី​២​កញ្ចប់​,​ និង​ប្រដាប់​ប្រើប្រាស់​ជក់​ថ្នាំ​មួយ​ចំនួន​ទៀត។​ តាមការបញ្ចាក់ពីជនសង្ស័យខាងលើ បានឲ្យដឹងបន្ថែមថា ខ្លួនបានទៅទិញថ្នាំញៀនពីឈ្មោះធឿ តែពុំបានចាំទីលំនៅ ដើម្បីយកមកលក់បន្តទៀត ពេលលក់អស់ម្តងៗនោះទេ។

បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ខាង​លើ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថស្រុក​អូរយ៉ាដាវ បញ្ជូន​ទៅ​ទី​បញ្ជាការ​អាវុធហត្ថខេត្ត​ ដើម្បី​ចាត់​ការ​បន្តទៅ​តាម​ផ្លូវ​ច្បាប់​៕