(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា (CPP) និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអង្គការសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (អាយកាប់-ICAPP) នឹងដឹកនាំគណៈប្រតិភូ CPP អញ្ជើញចូលរួមមហាសន្និបាត អាយកាប់ លើកទី១០ នៅក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២៤ ដល់ ២៧ ខែតុលា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CPP ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលានេះ។

បើតាមសេចក្តីប្រកាសព័ត៌មាន ប្រធានបទនៃមហាសន្និបាតនោះ ផ្តោតសំខាន់ចំនួន២៖

១៖ តួនាទីគណបក្សនយោបាយ នៅក្នុងការកាត់បន្ថយភាពតានតឹងអន្តរជាតិ និងការប្រយុទ្ធប្រឆាំងនឹងភាព ជ្រុលនិយម។
២៖ សារៈសំខាន់នៃកិច្ចហសប្រតិបត្តិការ រវាងបណ្តាគណបក្សនយោបាយនៅអាស៊ី ក្នុងការបង្កើត និងអភិវឌ្ឍន៍ចំណងនយោបាយ សេដ្ឋកិច្ច និងសង្គមរវាងរដ្ឋនិងរដ្ឋ។

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន ទាំងស្រុង៖