(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផល និងសកម្មភាពរបស់ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញទៅចូលរួម ក្នុងពិធីប្រកាសបង្កើតសម្ព័នភាពខ្សែក្រវ៉ាត់ និងផ្លូវ ស្ដីអំពីជំងឺនៅតំបន់ត្រូពិច នៅទីក្រុងហៃគូ ខេត្ដហែណាន នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ការបង្កើតសម្ព័នភាពខ្សែក្រវ៉ាត់ និងផ្លូវ ស្ដីអំពីជំងឺនៅតំបន់ត្រូពិចនេះ មានគោលបំណង ដើម្បីលើកកម្ពស់ការងារបង្ការ និងប្រយុទ្ធប្រឆាំង នឹងជំងឺដែលកើតនៅតំបន់ត្រូពិច មានជាអាទិ៍ដូចជា៖ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺព្រូន Leishmaniasis schistomiasis onchocerciasis lymphatic filariasis Blinding Trachoma ជាដើម៕

សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅខាងក្រោមនេះ៖