(ភ្នំពេញ)៖ ក្រុមហ៊ុនឈានមុខផ្នែកព័ត៏មានវិទ្យា Campura Triangulum Corporation និង Pivot3 នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានសហការគ្នាបង្កើតសិក្ខាសាលាមួយស្តីពី «Hyperconvergence Redefined-Smarter Infrastructure Solutions» ដែលផ្តោតសំខាន់លើដំណោះស្រាយ ផ្នែកព័ត៌មានវិទ្យា នាសណ្ឋាគារ សាន់វេ ភ្នំពេញ។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញអំពីបច្ចេកវិទ្យារបស់ផលិតផល Pivot3 ដែលមានការ​ជឿនលឿនជាលំដាប់ លើ Hyperconverged​ Infrastructure និង Video Surveillance Solution ដោយមានការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់់អតិថិជនមកពីស្ថាប័ន ធនាគារ​​ មីក្រូហិរញ្ញវត្ថុ រោងចក្រផលិតកម្ម និង​ស្ថាប័ន​ផ្សេងៗជាច្រើនទៀត​។

​​​លោកស្រី ស៊ឹម ស្រីទូច ប្រធានផ្នែកលក់របស់ក្រុមហ៊ុន Campura បានលើកឡើងថា សិក្ខាសាលានេះ គឺផ្តោតលើដំណោះស្រាយ ផ្នែកព័ត៌មានវិទ្យា ដែលជាផ្នែកមួយដ៏សំខាន់ និងគួរឲ្យយកចិត្តទុកដាក់ពីសំណាក់ អតិថិជនទាំងឡាយ ​​ហើយលោកស្រីក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Pivot3 ដែលបានសហការដើម្បីបង្កើតកម្មវិធីនេះឡើងផងដែរ។

លោក Anthony Koo ​ជា Regional Sales Director តំណាងក្រុមហ៊ុន Pivot3 បានបង្ហាញថា សិក្ខាសាលានេះ មានគោលបំណង ចែករំលែកនូវចំនេះដឹង និងបទពិសោធន៍ថ្មីៗ ស្តីពីការប្រើប្រាស់និង តម្រូវការក្នុង ហេដ្ឋារចនាសម្ព័ន្ធ លើប្រព័ន្ធព័ត៌មានវិទ្យា។

លោកបញ្ជាក់ទៀតថា សិក្ខាសាលានេះនិងបង្ហាញ អំពីSurveillance និង Data Center Solution ដែលមានសក្តានុពលយ៉ាងខ្លាំងក្នុងការជំរុញ អាជីវកម្ម ឲ្យមានការជឿនលឿនខ្ពស់ដើម្បីបំរើសេវាកម្ម ដែលចេះតែកើនឡើង មិនឈប់ឈរ របស់អតិថិជន។​

ចំណែកលោក Kevin Cheng ជា Regional Solutions Architect តំណាងក្រុមហ៊ុន Pivot3 បានលើកឡើងថា តាមរយៈសិក្ខាសាលានេះ អតិថិជននិងទទួលបាននូវចំណេះដឹងថ្មីៗ និងការយល់ដឹងពីររបៀបប្រើប្រាស់ ពីព្រោះវាជាផ្នែកបច្ចេកវិទ្យាមួយ ជួយ សម្រួលក្នុងស្ថាប័ននិង ផ្តល់ឱ្យលោកអ្នកនូវអត្ថប្រយោជន៍ នៃការផ្លាស់ប្តូរនូវព័ត៌មានវិទ្យាទំនើបៗ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពយ៉ាងឆាប់រហ័ស នឹងជួយជំរុញអាជីវកម្មអោយកាន់តែរីកចំរើន ហើយលោកក៏បានបានសំដែង​នូវការអរគុណទៅកាន់អតិថិជន ដែលបានចូលរួមនៅក្នុងកម្មវិធីនេះផងដែរ៕