(កំពង់ចាម)៖ សាខាកាំកុត្រូលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ សហការជាមួយមន្ទីរពាណិជ្ជកម្មនិងគណៈកម្មការផ្សារ បានចុះពិនិត្យទំនិញ ផ្សព្វផ្សាយអប់រំ និងធ្វើតេស្តបឋម លើម្ហូបអាហារនៅផ្សារបឹងកុក។

លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា មន្រ្តីរបស់លោកបានធ្វើតេស្តលើសរសៃគុយទាវ មីលឿង នំបញ្ចុក និងសរសៃលត ប៉ុន្តែមិនមានដាក់សារធាតុគីមីឡើយ។

ក្នុងឱកាសនោះដែរ មន្ដ្រីជំនាញ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

លោក ស៊ាន ស៊ីណាត ក៏បានណែនាំដល់អាជីវករលក់ដូរទាំងអស់អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់ តេរីផ្សេងៗផងដែរ និងបានសំណូមពរ ដល់អាជីវករ នៅក្នុងម៉ាតទាំងអស់ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់នេះផងដែរ៕