(ភ្នំពេញ)៖ គ្រប់គ្នាស្គាល់ស័ង្កសី ហើយអ្នកខ្លះក៏ធ្លាប់បានទិញស័ង្កសីយកទៅប្រើប្រាស់ជាញឹកញាប់ផងដែរ។

ពេលនិយាយដល់ស័ង្កសី គឺគេសំដៅលើប្រភេទដែកម្យ៉ាងដែលគេប្រើវាភាគច្រើនសម្រាប់ប្រក់ដំបូល ហើយយើងអាចរកទិញវាបានគ្រប់ទីកន្លែងនៅលើទីផ្សារកម្ពុជា វាមានច្រើនម៉ាក ច្រើនពណ៌ ច្រើនភ្លីសម្រាប់ជ្រើសរើស ហើយមើលទៅគឺដូចគ្នាទាំងអស់ ទោះបីវាផលិតតាមរបៀបផ្សេងគ្នាក៏ដោយ។

ជាក់ស្តែង បើយើងសួរអ្នកណាម្នាក់ថា ស្គាល់ស័ង្កសីឬអត់? គេច្បាស់ជាឆ្លើយថា ស្គាល់ តែបើយើងសួរបន្តទៀតថា តើអ្នកដឹងថាវាផ្សំពីសារធាតុអ្វីខ្លះ? ធានាថា ពួកគាត់ភាគច្រើននឹងមិនអាចឆ្លើយចេញនោះទេ។

តោះកុំឲ្យខាតពេលយូរ មើលវីដេអូខាងក្រោមដើម្បីទទួលបានចំណេះដឹងទាំងអស់គ្នា។

ផលិតផលស័ង្កសីម៉ាក អាយ អេស អាយ ផាម (ISI PALM) របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ត្រូវបានផលិតឡើងតាមស្តង់ដា ISO 9001:2008 ផលិតតាមបច្ចេកវិទ្យាJIS របស់ជប៉ុន និងអូស្រ្តាលី វត្ថុធាតុដើមឆ្លងកាត់ការពិសោធន៍ និងត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ជាពិសេសជាងនេះគឺមានការធានាច្រែះធ្លុះរហូតដល់ទៅ១០ឆ្នាំ៕