ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ចេញសេចក្តីប្រកាសឈ្មោះ គណនី Facebook របស់សម្តេចតេជោ ហ៊ុន សែន ជាផ្លូវការ
20-09-2015 17:52
(ភ្នំពេញ)៖ យោងតាមលិខិតពី ខុទ្ទកាល័យនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាព Fresh News ទើបទទួលបានប្រមាណ១០នាទីមុននេះ នារសៀលថ្ងៃអាទិត្យ ទី២០ ខែកញ្ញា បានឲ្យដឹងថា ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានប្រកាសឈ្មោះគណនី Facebook របស់សម្តេចតេជោ ហ៊ុន សែន ជាផ្លូវការដោយមានឈ្មោះ Samdech Hun Sen, Cambodian Prime Minister។
សូមជំរាបថា សព្វថៃ្ងនេះ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន មានចំនួនជាង ១.០៦២.០៣០ Like.។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី៖