(ភ្នំពេញ)៖ ដើម្បីសម្រួលការចំណាយថវិកាដល់អតិថិជន ដែលតែងតែនិយមទស្សនាភាពយន្ដ ក្រុមហ៊ុនវេលុយទ្រូម៉ាន់នី បានរួមសហការជាមួយរោងភាពយន្ដ Major Cineplex បង្កើតនិងដាក់ឲ្យប្រើប្រាស់កម្មវិធីបញ្ចុះតម្លៃ សំបុត្រកុន៥០% ជារៀងរាល់ថ្ងៃ។

នេះជាឱកាសល្អបំផុតសម្រាប់អ្នកចូលចិត្តមើលកុន ងាយស្រួល ចំណេញពេលវេលា និងចំណាយតិចដោយទទួលបានការ បញ្ចុះតម្លៃ៥០%រៀងរាល់ថ្ងៃ លើសំបុត្រកុន 2D និង 3D ចាប់ពីថ្ងៃនេះ នៅគ្រប់រោងភាពយន្ត Major Cineplex ទាំង៤សាខា។

នេះជាភាពងាយស្រួលបំផុត របស់កម្មវិធីទ្រូម៉ាន់នីក្នុងទូរស័ព្ទដៃ មានទ្រូម៉ាន់នីដូចមាន កាបូបលុយជាប់ខ្លួនដូច្នេះដែរ។ មិនត្រឹមតែបញ្ចុះតម្លៃសំបុត្រកុននោះទេ តែទ្រូម៉ាន់នីបានផ្ដល់ភាពងាយស្រួលលើមុខងារជាច្រើនមុខដូចជា៖ ការញ៉ាំអាហារ, បញ្ចូលលុយទូរសព្ទ, បង់វិក័យប័ត្រ និងផ្ញើលុយជាដើម។

ដោយឡែកជាមួយ ការទិញសបុត្រកុនតាមរយៈ TrueMoney App គឺអតិថិជនទាំងអស់មិនបាច់ ចំណាយពេលយូរទេ ដោយចំណាយពេលមិនដល់១នាទីផង លោកអ្នកនឹងទទួលបានសំបុត្រកុនយ៉ាងឆាប់រហ័ស។

បុគ្គលិករោងភាពយន្ត Major បានឲ្យដឹងថា «ការផ្តល់ជូនដូចរបស់ក្រុមហ៊ុនទាំង២នេះ ពិតជាល្អមែនទែន សូម្បីតែបងប្អូនមិត្តភ័ក្រ ក៏ខ្ញុំណែនាំឲ្យប្រើប្រាស់ទ្រូម៉ាន់នីទិញសំបុត្រកុនដែរ ព្រោះចំណេញពេលវេលា និងចំណាយថវិកាតិច»

បុគ្គលិករូបនោះបន្ដទៀតថា កន្លងមកមានក្រុមហ៊ុនផ្សេងៗ ក៏បង្កើតកម្មវិធីស្រដៀងគ្នានេះដែរ ប៉ុន្ដែបញ្ចុះតម្លៃអត់បាន រាល់ថ្ងៃដូចទ្រូម៉ាន់នីចឹងទេ ហើយប្រសិនបើបានបានតែត្រឹម២០ភាគយរប៉ុណ្ណោះ និងបានដោយថែ្ងទៀតផង។ ប៉ុន្ដែសម្រាប់ទ្រូម៉ាន់នីវិញ ផ្ដល់ដល់អតិថិជនរាល់ថ្ងៃតាំងពី២៥% ហើយឥឡូវថែមដល់៥០% ទៀត រឿងអីមិនចំណេញនោះ។

សូមជម្រាបថា ដើម្បីទទួលបានឱកាសបញ្ចុះតម្លៃនេះ លោកអ្នកអាចទាញយកកម្មវិធីទ្រូម៉ាន់នេះ ហើយដាក់លុយទុកនៅតាមផ្ទះ ដែលមានស្លាកទ្រូម៉ាននីគ្រប់ទីកន្លែងជាការស្រេច៕