(បាត់ដំបង)៖ លោក ទេស ហ៊ាញ អតីតតំណាងរាស្ត្រខេត្តបាត់ដំបង បានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ នាយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ ។

សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ៦៨២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់បំបង ខេត្តបាត់ដំបង៕