(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃក្រុមគណៈកម្មាធិការបក្សខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ បានរៀបចំពិធីក្រុមពាលីសុំជោគជ័យសេរីសួស្តី និងបញ្ចុះបឋមសិលាសាកសាងអាគារមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ដែលមានក្នុងការសាងសង់ចំនួន៤០ម៉ឺនដុល្លារ។

ពិធីខាលើនេះ មានការចូលរួមពីលោក ពេជ្រ កែវមុនី​ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការបក្សខណ្ឌមានជ័យ និងលោកស្រី ចន គន្ធា ភរិយា លោកពេជ្រ កែវមុនី លោកស្រី ទាវ ធីតា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២​ រួមនឹងសមាជិកក្រុមគណៈកម្មាធិការបក្សខណ្ឌមានជ័យជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក ពេជ្រ កែវមុនី​ អភិបាលខណ្ឌមានជ័យ បានលើកឡើងថា អាគារមន្ទីរបក្សខណ្ឌមានជ័យ សាងសង់ និងស្ថាបនាឡើង ដើម្បីសម្រួលការងារ ដល់សមាជិកបក្ស​ និងប្រជាជន រស់នៅតាមមូលដ្ឋាន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាមួយគ្នានោះ លោក ពេជ្រ កែវមុនី​ ក៏សូមជូនពរដល់សមាជិកគណៈកម្មាធិការបក្សខណ្ឌមានជ័យ និងប្រជាពលរដ្ឋទាំងអស់ សូមឲ្យជួបតែសេចក្តីសុខ និងមានសុវត្ថិភាពរលើការធ្វើដំណើរ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលនេះផងដែរ។

អភិបាលខណ្ឌមានជ័យរូបនេះ​ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទេសមានសុខសន្តិភាព និងរស់នៅប្រកបដោយភាបសំបូរសប្បាយ និងរីកចម្រើនជាបន្តបន្ទាប់៕