(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងលោកស្រី នៅព្រឹកថ្ងៃ០៧ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញសំណេះសំណាល់ នឹងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រប្រមាណជាង៦៧៥គ្រួសារ នឹង ចូលរួមពិធីកាន់បិណ្ឌវេនទី១៣ នៅវត្តជោតិវ័ន្ត(វត្តជាច) ស្ថិតនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។ 

នាឱកាសនោះ រដ្ឋមន្ត្រី វង សូត បាននាំយកអំណោមកចែកជូនប្រជាពលរដ្ឋក្រីក្រ និងគ្រួសារងាយរងគ្រោះ ចំនួន ៦៧៥គ្រួសារ ក្នុងនោះ ១គ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡួ មី១កេះ ទឹងស៊ីអ៊ីវ ១យួ អំបិលអ៊ីយ៉ុត១គីឡូក្រាម មុង១ ភួយ១ កន្ទេល១ ថវិការចំនួន៥ម៉ុនរៀល ។

ថ្លែងក្នុងឱកាស អញ្ជើញចូលរួមពិធីកាន់បិណ្ឌនេះ លោក វង​ សូត បានលើកឡើងថា រដូវភ្ជុំបិណ្ឌ ជាប្រពៃណីជាតិខ្មែរ ដែលប្រជាពលរដ្ឋកម្ពុជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទីសកុសលជូនជីដូនជីតាដែលបានចែកឋានទៅ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងnមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្តថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំប្រៀនប្រដៅបរិស័ទឱ្យចេះស្រឡាញ់គ្នា ប្រព្រឹត្តតែអំពើល្អនិងរស់នៅជាមួយគ្នាដោយសុខសន្តិភាព។

ក្នុងឪកាសនោះ លោក រដ្ឋមន្ត្រី និងលោកស្រី ក៏បាននាំយកបច្ច័យចំនួន រួមជាមួយទេយ្យវត្ថុគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខប្រគេនដល់ព្រះសង្ឃ រាប់បាត បង្សុកូល ឧទ្ទិសផល្លាអានិសង្ឃ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវិញ្ញាណក្ខន្ធឥស្សរជន វីរៈយុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ៕