(ភ្នំពេញ)៖ បន្ទាប់ពីការចេញលក់ Suzuki nex និង Let's ស៊េរីថ្មី២០១៩ ពេលនេះក្រុមហ៊ុន បានបញ្ចេញលក់ Suzuki Smash ម៉ូដែលថ្មី ឆ្នាំ២០១៩ ដែលជាប្រភេទចង្កឹះលេខ វិញម្តង។

Smash ម៉ូដែលថ្មី ២០១៩បានកែប្រែថ្មីតាមរយៈការរចនាតែមថ្មី កុងទ័រថ្មី ស្លាកករប្រភេទ ៣D និងកែបរចនាថ្មីស្រស់ស្អាតប្រភេទ២ពណ៌ លើសពីនេះ Smash ម៉ូដែលថ្មី មានជំរើស៣ពណ៌ ដោយបន្ថែមនូវពណ៌ពិសេសហៅថា Mat Color ។

បើតាមលោក Nobuo Kidokoro តំណាងរោងចក្រ Suzuki ជប៉ុន ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា លោកមានបំណងបំពាក់ពណ៌ប្រភេទ Mat Color ចំពោះម៉ូដែលផ្សេងៗទៀត ឲ្យក្លាយទៅជាស្រឡាយនៃពណ៌ Mat ជាស៊េរីរបស់ Suzuki។ លោកបន្ថែមថា Suzuki គឺពណ៌ Mat ហើយពណ៌ Mat គឺស្អាត។ ដូច្នេះ លោកសូមឲ្យអតិថិជនទាំងអស់ ចងចាំនូវរូបភាព បែបស៊ីវីល័យចំពោះ Suzuki Mat Color។