(ភ្នំពេញ)៖ ក្រុមហ៊ុន KIA MOTORS CAMBODIA ដែលនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group Co.,ltd បានធ្វើការបង្ហាញវត្តមានដ៏អស្ចារ្យ របស់រថយន្ត KIA SORENTO ស៊េរីថ្មី ឆ្នាំ២០១៩ ជាមួយនឹងប្រូម៉ូសិនមាសសុទ្ធ ដោយគ្រាន់តែទិញរថយន្តម៉ូឌែលណាក៏បាននោះ លោកអ្នកនិងមានសំណាងឈ្នះរង្វាន់ធំមាសសុទ្ធ១គីឡូ ដែលមិនធ្លាប់មានពីមុនមក។

បើតាមការឲ្យដឹងពីអ្នកនាង ម៉ៅ សុខណេង ជាប្រធានគ្រប់គ្រងផ្នែកលក់របស់ ក្រុមហ៊ុន អេ & អេ អូតូ គ្រុប ខូអិលធីឌី ជាតំណាងចែកចាយផ្តាច់មុខ នូវរថយន្តម៉ាក KIA នៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា រថយន្ត KIA ជាប្រភេទរថយន្តដែលរចនាឡើងដោយ Designer ជាជនជាតិអាល្លឺម៉ង់។

ជាមួយរថយន្ត KIA Sorento ស៊េរីថ្មី ឆ្នាំ២០១៩ មានបំពាក់ដោយម៉ាស៊ីនម៉ាសូត កម្លាំងម៉ាស៊ីន 2.2L រួមជាមួយនិងប្រអប់លេខ៨ លេខអូតូដែលជំនួយក្នុងការបើកបរបានល្អ មានកៅអីអង្គុយចំនួនបីជួរ មានលក្ខណៈធំ ទូលាយ មានប្រពន្ធ័AWD ផ្តល់ការបើកបរងាយស្រួល ក្នុងស្ថានភាពផ្លូវជាប់ផុង LED Day Running Light ភ្លើងលម្អបើកបរពេលថ្ងៃ ជាមួយពូកស្បែករំលេចពណ៌ស្រស់ស្អាត ដំឡើងផ្ទាល់ពីរោងច្រក នៅប្រទេសកូរ៉េ។

ចំណុចនីមួយៗ នៃរថយន្ដ KIA ស៊េរីថ្មីនេះ សុទ្ធសឹងតែរចនាឡើងដោយភាពឥតខ្ចោះ នាំមកនៅភាពសប្បាយរីករាយ ក្នុងការបើកបរ ភាពទាន់សម័យ និងកាន់តែមានសុវត្ថិភាព។ លោកអ្នកក៏អាចជ្រើសរើស យករថយន្ដ KIA ដែលមានគ្រប់ម៉ូដែលដូចជា KIA Grand Carnival, Picanto និងប្រភេទរថយន្ដដឹកទំនិញ ចំណុះ1.4Tគឺ ម៉ូដែល KIA K3000s។

ទីតាំង៖ ក្រុមហ៊ុន Kia អគារលេខ ៣៧៩ ផ្លូវ សហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលំអិត សូមទំនាក់ទំនងសេវាបំរើអតិថិជន៖ 095 999 799 / 095 999 191៕