(ភ្នំពេញ)៖ ក្រុមហ៊ុន Mazda Cambodia ដែលនាំចូល និងចែកចាយផ្តាច់មុខ ដោយក្រុមហ៊ុន HGB Group Co.,ltd បានបើកសម្ពោធរថយន្ត Mazda 6 ស៊េរីឆ្នាំ២០១៩ហើយ នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ក្នុងនោះ អ្នកចូលរួមមានឱកាសឈ្នះរង្វាន់ iPhone X ព្រមទាំងមានការប្រកាសពីប្រូម៉ូសិនយក្ស។

ដូច្នេះហើយ ដើម្បីក្លាយជាម្ចាស់រង្វាន់ មាសសុទ្ធគ្រប់ៗគ្នានោះ គ្រាន់តែទិញរថយន្ត Mazda ម៉ូឌែលណាក៏បាន ឈ្នះរង្វាន់ធំ រហូតដល់ មាសសុទ្ធ១គីឡូ ពី Mazda។ លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្តន៍ នាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group។

Mazda 6 ជំនាន់ថ្មីនេះ បំពាក់បច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា៖

* G-Vectoring Control ផ្ដល់លំនឹងក្នុងការបើកបរ និងកាត់បន្ថយពុលឡាន
* កាមេរ៉ា ៣៦០ដឺក្រេ
* Land Departure warning system ប្រព័ន្ធកំណត់គន្លងផ្លូវ
* LED Day Running Light ភ្លើងលម្អពេលបើកបរពេលថ្ងៃ
* Driving Attention Alert សញ្ញាប្រាប់ដំណឹងដល់អ្នកបើកបរ
* Speaker ម៉ាក Bose ១០គ្រាប់
* Nappa Premium leather ពូកស្បែកពណ៌ស្រស់ស្អាត

លោកស្រី អ៊ុន កញ្ញា ប្រធានគ្រប់គ្រងទូទៅ HGB Auto Co.,ltd បាននិយាយថា Mazda ជារថយន្តរបស់ប្រទេសជប៉ុន ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញ លើសកលលោកយូរមកហើយ ជាពិសេសលក់ដាច់ខ្លាំងនៅជប៉ុន អាមេរិក និងអូស្ត្រាលី ដោយបំពាក់បច្ចេកវិទ្យា Sky Activ ផ្ដល់ថាមពលខ្លាំង សន្សំសំចៃប្រេង និងកាត់បន្ថយការបញ្ចេញផ្សែងពុល។

ក្រៅពីរថយន្តទំនើបខាងលើ Mazda មានម៉ូដែលផ្សេងៗទៀតដូចជា៖ Mazda Pick Up BT-50 Eclipse, Mazda CX-9, Mazda CX-5, Mazda CX-3, Mazda 6, Mazda 3, Mazda 2 និងប្រភេទឡានស្ព័រ Mazda MX-5។

ក្រុមហ៊ុន Mazda Cambodia ក៏បានប្រកាសពីការកែលម្អ Show Room សាខាទី១ ស្ទើរតែទាំងស្រុងនៅដើមឆ្នាំក្រោយ ២០១៩ ដោយបំពាក់គ្រឿងសម្ភារទំនើបៗ អាហារភេសជ្ជៈជាច្រើនមុខ និងសេវាកម្មកាន់តែល្អផងដែរ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅ៖ Mazda សាខា ព្រះមុនីវង្ស អគារលេខ ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន និងទូរស័ព្ទលេខ 095 999 599/ 023 988 881/ 023 977 771 និង Mazda សាខា ពោធិ៍ចិនតុង អគារលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទូរស័ព្ទលេខ 095 999 699/ 023 995 567/ 023 995 678៕