(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយផ្តាច់មុខ រថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មី ឆ្នាំ២០១៩ ជារថយន្ត Pick-up ដែលមានសមត្ថភាពលើសគេ រួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាប្រព័ន្ធសុវត្ថិភាពកាន់តែទំនើប និងកាន់តែអស្ចារ្យជាងមុន នាយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨។

រថយន្ត Ford Ranger ស៊េរីថ្មីនេះ បានផលិតឡើងដោយមានការកែច្នៃថ្មីទាំងស្រុង ទៅលើប្រព័ន្ធជើងក្រោម ដែលធ្វើឲ្យរថយន្តកាន់តែមានភាពរឹងមាំ និងធ្វើឲ្យការបើកបរនៅលើផ្លូវ Off-road កាន់តែមានទំនុកចិត្ត មិនថាអ្នកបើកបរ ជាមួយនឹងស្ថានភាពផ្លូវលំបាកយ៉ាងនោះទេ។ នៅក្នុងនោះដែរ ក្រុមហ៊ុន RMA Cambodia បាននាំចូលនូវរថយន្ត Ford Ranger 2019 ពីរម៉ូដែលផ្សេងគ្នា ដែលអាចឲ្យអ្នកធ្វើការជ្រើសរើស បានរួមមាន៖ Ford Ranger Wildtrak (Full Option) និង Ford Ranger XLT (Half-full Option)។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានថ្លែងថា «នៅប្រទេសកម្ពុជា អ្នកដែលទិញរថយន្ត Ford យកទៅប្រើប្រាស់ ពួកគេចង់បានរថយន្តមួយ ដែលមានភាពរឹងមាំ មានផាសុកភាព និងមានបច្ចេកវិទ្យា ដែលធ្វើឲ្យការបើកបររបស់ពួកគេ កាន់តែមានភាពងាយស្រួល។ ជាមួយនឹងរថយន្ត Ford Ranger ម៉ូដែលចុងក្រោយនេះ វានឹងផ្ដល់ឲ្យអ្នកប្រើប្រាស់ លើសពីអ្វីដែលពួកគេ រំពឹងទុកទៅទៀត ទាំងសម្រាប់អ្នកប្រើប្រាស់ ក្នុងអាជីវកម្ម ក៏ដូចជាប្រើប្រាស់ក្នុងគ្រួសារផងដែរ»

រថយន្ត Ford Ranger 2019 បានរចនារូបរាងខាងមុខថ្មីទាំងស្រុង រួមមានប៉ាណា និងកាងខាងមុខរចនា គួរឲ្យទាក់ទាញចង្កៀងមុខ និងចង្កៀងពិលកាងមុខ បានកែច្នៃជាថ្មីយ៉ាងស្រស់ស្អាត រួមជាមួយនឹងចង្កៀង LED បំភ្លឺពេលថ្ងៃ និងចង្កៀងគុជ HID ភ្លឺច្បាស់ជាងមុន ជួយសម្រួលការបើកបរ នៅពេលយប់បានច្រើន ធ្វើឲ្យការបើកបរនៅពេលយប់ មានសុវត្ថិភាពជាងមុន។

រថយន្តនេះ ក៏មានបំពាក់នូវប្រព័ន្ធ Lock និងបញ្ឆេះរថយន្ត ដោយពុំចាំបាច់ប្រើសោរ (Passive Entry Passive Start) គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលបានបំពាក់ទៅលើរថយន្ត Ford Ranger 2019។ អ្នកគ្រាន់តែទុកសោ រថយន្តជាប់នឹងខ្លួន រួចយកដៃស៊កទៅក្នុងដៃទ្វារ នោះទ្វារនឹង Unlock ដោយខ្លួនឯង។ បន្ទាប់មកទៀត អ្នកអាចចូលទៅក្នុងរថយន្ត និងបញ្ឆេះរថយន្តដោយគ្រាន់តែយកជើងគងហ្វ្រាំង រួចចុចប៊ូតុងបញ្ឆេះរថយន្តជាការស្រេច។ ចំណែកផ្នែកខាងក្នុង នៃរថយន្តត្រូវបានរចនាជាថ្មី កៅអីនីមួយៗ សុទ្ធសឹងធ្វើអំពីស្បែកប្រភេទ Premium ដែលមានគុណភាពខ្ពស់ ដែលអាចប្រើប្រាស់ បានយូរអង្វែងមិនងាយឆាប់សឹក ឬរហែកនោះទេ។

ម៉្យាងទៀត ជាមួយនឹងបច្ចេកវិទ្យាថ្មី ដែលអាចឲ្យអ្នកធ្វើការភ្ជាប់ទូរស័ព្ទ iPhone ទៅនឹង ប្រព័ន្ធ SYNC 3 អាចឲ្យអ្នកប្រើប្រាស់កម្មវិធីមួយចំនួន ដែលមានលើ iOS ដូចជា ស្ដាប់តន្ត្រី ប្រើ Google Map អានសារផ្ញើសារ ធ្វើការហៅចេញដោយបញ្ជាដោយសម្លេង។ រថយន្តនេះ បានបំពាក់នូវប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គ មកពីខាងមុខ។

ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។ បច្ចេកវិទ្យានេះ ជួយកាត់បន្ថយការប៉ះទង្គិចផ្នែកខាងមុខ និងខាងក្រោយបានមួយចំនួនធំ ក៏ដូចជាប្រាប់អ្នកបើកបរនៅពេលមានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ និងជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខផងដែរ។

ក្រៅពីនេះ រថយន្ត Ford Ranger 2019 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗដូចជា ប្រព័ន្ធផ្តល់ដំណឹង នៅពេលបើកបរចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ប្រព័ន្ធបន្ថយល្បឿន និងរក្សា គំលាតសុវត្ថិភាព ដោយស្វ័យប្រវត្តិ (Adaptive Cruise Control) និងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning) ដែលសុទ្ធសឹង បានបំពាក់នៅលើរថយន្ត Ford Ranger ម៉ូដែលកន្លងមក។

Ford Ranger 2019 គឺជារថយន្ត Pick-up ទីមួយ ដែលមានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួល ដោយតម្រូវឲ្យអ្នកបើកបរ គ្រាន់តែយកជើង អបហ្រ្វាំង និងពុំចាំបាច់កាន់ចង្កូតនោះទេ នៅពេលចូលចត។ ផ្នែកខាងក្រោយរបស់រថយន្ត នៃរថយន្ត ក៏បានធ្វើការរចនាជាថ្មី ធ្វើឲ្យការលើកដាក់ឥវ៉ាន់កាន់តែងាយស្រួល ព្រោះទ្វារខាងក្រោយមានភាពស្រាលជាងមុន និងបានបំពាក់ទៅដោយបូម ជួយកាត់បន្ថយការប្រកម្លាំងដល់ទៅ 70% នៅពេលអ្នកបើក/បិទទ្វារ ផ្នែកខាងក្រោយរថយន្ត។

មិនតែប៉ុណ្ណោះ សមត្ថភាពជើងក្រោមរបស់ Ford Ranger 2019 ត្រូវបានកែច្នៃបន្ថែម ដែលប្រកបដោយភាពធន់រឹងមាំជាងមុន គឺសំដៅទៅលើសុវត្ថិភាព ជាពិសេសដល់ការទប់លំនឹង ដោយមានភាពហាប់ណែនជាងមុន ធ្វើឲ្យការផ្ទុកទំងន់ អូស សណ្ដោងក្នុងស្ថានភាពផ្លូវលំបាក ក៏ដូចជានៅពេលបត់បែនប្រកបដោយសុវត្ថិភាព និងជួយកាត់បន្ថយសម្លេងកង់ ពេលបើកបរលើផ្លូវរាបផងដែរ។ ការកែច្នៃចុងក្រោយនេះ នឹងធ្វើឲ្យសមត្ថភាព នៃការបើកបររបស់ Ford Ranger 2019 កាន់តែប្រសើរ និងមានផាសុកភាពជាងមុន ដូចជាការកាត់បន្ថយសម្លេង ភាពញ័រ បង្កើនភាពទន់ភ្លន់មិនរលាក់ខ្លាំងដូចមុន៕