(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ សម្រាប់ថ្ងៃទី២ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨​។

លទ្ធផលបណ្ដោះអាសន្ន គិតត្រឹមម៉ោង១៨៖០០នាទីល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ គ.ជ.ប បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៨ មានចំនួន៦,៣២២នាក់ និងការធ្វើបច្ចុប្បន្នភាព ដោយលុបចេញពីបញ្ជី មានចំនួន១,១២៥នាក់, កែតម្រូវ ចំនួន១២០នាក់ និងផ្ទេរចូល១,២៦៦នាក់។

យ៉ាងណាមិញ គ.ជ.ប ក៏បានបញ្ជាក់ផងដែរថា លទ្ធផលបណ្ដោះអាសន្ន ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ ​មានចំនួន ៨,៣៩០,៦១៩នាក់។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ​ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨​ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស៕