(ប៉ៃលិន)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្ម ​និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាព ម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារប៉ាហ៊ី (ហៅផ្សារសាមគ្គីប៉ៃលិន) និងគេហដ្ឋានស្ថិត​នៅភូមិផ្សារប៉ាហ៊ី សង្កាត់បៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មន្ត្រីសាខាកាំកុងត្រូល បានឱ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារ បានផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ជាលទ្ធផលបានដកហូតទំនិញ ដែលខូចគុណភាព បានធ្វើតេស្តបឋមលើជ្រក់ ស្ពៃ មឹក បង្គា សរសៃ​គុយទាវ ណែម ដើម្បីរកសាធាតុគីមី ហាមឃាត់លើម្ហូបអាហារតែលទ្ធផលពុំឃើញ​មានសារធាតុហាមឃាត់ឡើយ។

មន្ត្រីកាំងកុងត្រូលដដែល ក៏បានធ្វើសកម្មភាពត្រួតពិនិត្យទំនិញផ្សេងៗ និងបានដកហូតទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទ ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នក​ប្រើប្រាស់សរុបចំនួន១៣P'ksg ស្មើរនឹង៦.១៥គីឡូក្រាម យកមករក្សារទុកនៅស្នាក់ការ ដើម្បីចាត់ចែងតាមនីតិវិធី។

ក្រោយពីដកហូតនូវទំនិញខូចគុណភាពទាំងនេះ មន្រ្តីកាំកុងត្រូល បានឲ្យអាជីវករចុះកិច្ចសន្យាឈប់ដាក់លក់នូវទំនិញខូចគុណភាព ដែលវាធ្វើឲ្យប៉ះពាល់ដល់ សុខភាព អ្នកបរិភោគ ហើយប្រសិនបើមានដាក់តាំងទៀត នឹងចាត់វិធានការតាមផ្លូវច្បាប់។

មន្រ្តីក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំលក់រាយ អ្នកផលិតនាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិ​ន មុននឹងទទួលលក់ ហើយបញ្ជាក់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាដើម។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះឆែកឆេរនេះ គឺធ្វើឡើងតាមបទបញ្ជា លោកប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខា ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់​ប្រជាពលរដ្ឋ ហើយនេះគឺបានធ្វើឡើងដូច​ភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕​