(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨នេះ បង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ សម្រាប់ថ្ងៃដំបូង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨​។

លទ្ធផលបណ្ដោះអាសន្ន គិតត្រឹមម៉ោង០៦៖០០នាទីល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ គ.ជ.ប បានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៨ មានចំនួន៣,៩៣៩នាក់ និងការធ្វើបច្ចុប្បន្នភាព ដោយលុបចេញពីបញ្ជី មានចំនួន៣២៤នាក់, កែតម្រូវ ចំនួន៥៣នាក់ និងផ្ទេរចូល៤៥៨នាក់។

យ៉ាងណាមិញ គ.ជ.ប ក៏បានបញ្ជាក់ផងដែរថា លទ្ធផលបណ្ដោះអាសន្ន ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ ​មានចំនួន ៨,៣៨៤,២៩០នាក់។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ​ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨​ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស៕