(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ ​បានជូនដំណឹងពីការពន្យាពេលនៃការដាក់ពាក្យការជ្រើសរើស និងលទ្ធផលអំពីអាហារូបករណ៍ សម្រាប់ឆ្នាំ២០១៨ ក្រោយមានការសំណូមពរពីបេក្ខជន និងអាណាព្យាបាល​ព្រោះមិនអាចយកពាក្យមក​ដាក់ទាន់កាលកំណត់ នៃថ្ងៃឈ​ប់ទទួលពាក្យ។

សម្រាប់កាលបរិច្ឆេទថ្មី សាកលវិទ្យាល័យកម្ពុជា បានបញ្ជាក់ថា ទី១៖ការឈប់ទទួលពាក្យអាហារូបករណ៍ចុងក្រោយ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់, ទី២៖ថ្ងៃប្រឡងអាហារូបករណ៍ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨ព្រឹក, ទី៣៖ថ្ងៃប្រកាសលទ្ធផលប្រឡង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ពេលរសៀល និងធ្វើតេស្ដសមត្ថភាពភាសាបរទេស សម្រាប់បេក្ខជនដែលបានប្រឡងជាប់អាហារូបករណ៍ (សម្រាប់អ្នកជ្រើសរើសយក ការសិក្សាជាភាសាបរទេស) ថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០១៨។

ដោយឡែក អំពីការឈប់ទទួលពាក្យចូលរៀន និងការទទួលពាក្យសុំអាហារូបករណ៍ពាក់កណ្ដាលថ្លៃសិក្សា (៥០%) គឺឈប់ទទួលពាក្យនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥រសៀល៕​

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងនៅខាងក្រោមនេះ៖