(ភ្នំពេញ)៖ ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យពេញមួយខែតុលា នៅណាហ្គាវើលដ៍ រីករាយពិសាម្ហូបរសជាតិដើម ច្នៃដោយមេចុងភៅឈ្នះពានរង្វាន់ កម្រិតពិភពលោក តម្លៃ១០ដុល្លារប៉ុណ្ណោះ នៅភោជនីយដ្ឋាន ប្រណីតទាំង១០។ ជាមួយតម្លៃ១០ដុល្លារប៉ុណ្ណោះ ក្នុងមួយមុខ លោកអ្នកអាចមករីករាយ និងពិសាម្ហូបប៉ាវហ៊ឺមហាសម្បត្តិ នៅភោជនីយដ្ឋានប្រណីតចិន Fortune Palace និងមឹកស្រស់លាយមីអ៊ីតាលី នៅភោជនីយដ្ឋានប្រណីតអ៊ីតាលី Bistro Romano ដែលភោជនីយដ្ឋានទាំងពីរនេះ បានឈ្នះពានរង្វាន់ភោជនីយដ្ឋាន ប្រណីតលំដាប់ពិភពលោក ប្រចាំឆ្នាំ២០១៨។

ម្ហូបពិសេសផ្សេងទៀត ដែលលោកអ្នកគួរសាកល្បង រួមមាន បង្កងទន្លេញាត់ក្នុងត្រប់ បង្គាបំពងជាមួយពងទាប្រៃ ត្រីស៊ីបាសចៀន សាច់គោតាតតា ត្រីសាលម៉ុនរុំ តៅហ៊ូបង្គា និងម្ហូបរសជាតិដើម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាច្រើនជម្រើស ដែលមានបម្រើនៅភោជនីយដ្ឋានបារាំង Le Gourmet ភោជនីយដ្ឋានណាហ្គារ៉ក់ ភោជនីយដ្ឋានកូរ៉េ Korean Grill ភោជនីយដ្ឋានជប៉ុន Teppanyaki ភោជនីយដ្ឋានឥណ្ឌូចិន Indochine ភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន Chopstick និងភោជនីយដ្ឋានវិមានស៊ីធីវ៉ក។

បន្ថែមលើម្ហូបពិសេស ជាមួយតម្លៃសមរម្យខាងលើ ណាហ្គាវើលដ៍ ក៏មានផ្តល់ជូននូវការសម្តែងសិល្បៈផ្ទាល់ ឥតគិតថ្លៃផងដែរ ដើម្បីកំដរអតិថិជនរបស់យើង។ សាលមហោស្រព NABA នៅណាហ្គាទី២ នឹងផ្តល់ជូននូវ ការសម្តែងសិល្បៈចម្រុះពណ៌ ឬ «Viva La Colours» ដែលបើកឲ្យសាធារណជនទូទៅ ចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី៥ តុលា រហូតដល់ថ្ងៃទី២៨ តុលា ២០១៨ ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង០៧៖៣០យប់ និងការសម្តែងពិសេសបន្ថែម នៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៤ល្ងាច។

ចូលរួមទស្សនាការសម្តែងសិល្បៈ ដែលមានសិល្បករ-សិល្បការិនីអន្តរជាតិ មកពីជុំវិញពិភពលោក ដូចជា ប្រទេសកម្ពុជា កូឡុំប៊ី តៃវ៉ាន់ ម៉ុងហ្គោលី និងហ្វីលីពីន។ ធានាថា ពិតជាប្លែក និងអស្ចារ្យ! ការសម្តែងសិល្បៈនេះ នឹងបង្ហាញអំពីរឿងរ៉ាវ ក្នុងសុបិនរបស់នារីម្នាក់ ក្នុងឈុតចម្រុះពណ៌នៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដែលមានរូបភាព និងពន្លឺដ៏អស្ចារ្យដែលធ្វើឲ្យ ទស្សនិកជនគ្រប់វ័យទទួលបាននូវអារម្មណ៍ ពិសេសប្លែកមិនអាចបំភ្លេចបាន។ ផ្តល់ជូនកៅអី១,០០០ឥតគិតថ្លៃ មកមុន បានមុន។

បន្ទាប់ពីទស្សនាការសម្តែងរួច លោកអ្នកអាចមកពិសាអាហារប៊ុហ្វេអន្តរជាតិ និងគ្រឿងសមុទ្រពេលល្ងាច ដែលមានច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ នៅភោជនីយដ្ឋានប្រណីត 2Pangea តម្លៃ៣៩ដុល្លារ សម្រាប់២នាក់ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង០៥៖៣០ល្ងាច ដល់ម៉ោង១០យប់។ សូមនាំក្រុមគ្រួសារ និងមិត្តភ័ក្តិ ទទួលយកការផ្តល់ជូនពិសេសនេះ ពេញមួយខែតុលានៅណាហ្គាវើលដ៍៕

ប៉ាវហ៊ឺមហាសម្បត្ដិ តម្លៃ១០ដុល្លារ

ត្រីសាលម៉ុនរុំ តម្លៃ១០ដុល្លារ

ការសម្ដែងសិល្បៈដ៏មហស្ចារ្យ នឹងចាប់ផ្ដើមពីថ្ងៃទី៥ តុលា នៅសាលមហោស្រព NABA