(ភ្នំពេញ)៖ បន្ទាប់ពីដាក់បង្ហាញកំពូលស្មាតហ្វូន Galaxy Note 9 កាលពីចុងខែសីហាកន្លងទៅនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សសាមសុង ក៏មិនបានភ្លេចនូវអាវុធធន់កណ្តាលរបស់ខ្លួន ដើម្បីវាយលុកទីផ្សារផងដែរ។

Samsung Galaxy J4+ និង J6+ គឺជាស្មាតហ្វូនដែលមានភាពស៊ីវិល័យ ជាមួយអេក្រង់ពេញតួ ស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ ព្រោះអេក្រង់វាមានមុខងារ ផ្តល់កម្រិតពណ៌ និងរូបភាពច្បាស់ខ្ពស់បានយ៉ាងល្អឥតខ្ចោះ។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ Samsung Galaxy J4+ និង J6+៖

១៖ Galaxy J4+ ៖ មានទង្ងន់ស្រាល រាងស្តើង និងបំពាក់នូវអេក្រង់ HD+ ទំហំ6-inch ដ៏ធំច្បាស់ល្អ ដែលផ្តល់នូវកម្រិតរូបភាព និងពណ៌ច្បាស់ដូចធម្មជាតិ ដែលជាដៃគូដ៏ឥតខ្ចោះសម្រាប់ការទស្សនាវីដេអូ លេងហ្គេម និងអាចប្រើប្រាស់មុខងារចែកអេក្រង់ជាពីរ បានផងដែរ។ ក្រៅពីអេក្រង់ចំណុចដ៏ទាក់ទាញ ក៏មានបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ១៣មេហ្គាភិចសែល កាមេរ៉ាខាងមុខទំហំ៥មេហ្គាភិចសែល រួមជាមួយមុខងារSelfie Focus និង LED Flash ងាយស្រួលក្នុងការចាប់យករូបភាពបានស្អាត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។Galaxy J4+មានជម្រើស៣ពណ៌ដ៏ស៊ីវិល័យ គឺពណ៌ផ្កាឈូក,ពណ៌ខ្មៅ និងពណ៌មាស ជាមួយតម្លៃវិញគឺម៉ាអេមត្រឹមតែ$159តែប៉ុណ្ណោះ។

២៖ Galaxy J6+ ៖ ជាមួយអេក្រង់ដ៏ធំទំហំ 6-inch កំរិតបង្ហាញ ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5 MP f/2.2 សម្រាប់ថតរូបព្រិលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ 8MP f/1.9រួមជាមួយមុខងារLive Focus ,Bokeh Effects ផងដែរ។ ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Galaxy J6+ គឺបានបំពាក់នូវសេនសឺស្គេនក្រយៅដៃ ស្ថិតនៅចំហៀងនៃទូរស័ព្ទ ដែលផ្តល់ភាពងាយស្រួល និងសុវត្តិភាពខ្ពស់។
Samsung Galaxy J6+ មានជម្រើស៣ពណ៌ គឺពណ៌ក្រហម,ពណ៌ខ្មៅ និងពណ៌ប្រផះ ជាមួយតម្លៃវិញ គឺត្រឹមតែ ២០៩ដុល្លារតែប៉ុណ្ណោះ។

លោកអ្នកអាចរកជាវ បានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃសាមសុង ក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ៖ 1800 203 232 ៕