(បាត់ដំបង)៖ លោក តាន់ សុខវិជ្ជា ប្រធានក្រុមការងារថ្នាក់ជាតិចុះឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង និងនិងលោកស្រី តាន់ សុខវិជ្ជា លឹម គឹមវ៉ាន់និត រួមមួយក្រុមការងារ នៅថ្ងៃទី០១​ ខែតុលា ឆ្នាំ២០១៨នេះ បានប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុកបាណន់ លោកមេឃុំ-មេភូមិ និងមនុស្សចាស់ជរា ក្នុងឃុំចំនួន២៥០នាក់។

ក្នុងឱកាសនោះដែរ ក្រុមការងារបានប្រគល់ថវិការឧបត្ថម្ភរបស់ម្ចាស់ជំនួយបរទេសចំនួន២៥.០០០ដុល្លារ សម្រាប់ការសាងសង់របង​សាលាបឋមសិក្សាសសរពក និងរបងប៉ុស្តិ៍សុខភាពសរពក​ផងដែរ៕