(ភ្នំពេញ)៖ ក្រុមហ៊ុន ISI STEEL នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ បានចាប់ផ្តើមបង្កើតជាកម្មវិធី «ISI PALM នាំសំណាង» ហើយ ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្យប្រពៃណីខ្មែរ និង​ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អតិថិជនដែលបានគាំទ្រ​ ប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន ISI STEAL ជាពិសេសស័ង្កសី ISI PALM ដែលមានរង្វាន់ជូនដល់អតិថិជនរហូតដល់ ៨១រង្វាន់ ហើយកម្មវិធីផ្តល់រង្វាន់នេះដែរ នឹងចាប់ផ្តើម​ធ្វើចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។

ពិធីបើកសម្ភោធកម្មវិធី « ISI PALM នាំសំណាង» នេះ ដែរធ្វើឡើងនៅការិយាល័យលក់របស់ក្រុមហ៊ុន ISI STEEL នៅជិតស្ពានអាកាសស្ទឹងមានជ័យ រាជធានីភ្នំពេញ។

លោក ជុំ ឡា ប្រធានផ្នែកលក់របស់ក្រុមហ៊ុន ISI STEEL បានឱ្យដឹងថា ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្យប្រពៃណីខ្មែរ និង​ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អតិថិជនដែលបានគាំទ្រ​ និងប្រើប្រាស់ផលិតផល ISI STEEL ជាពិសេសស័ង្កសី ISI PALM ក្រុមហ៊ុន ISI STEEL បានបង្កើតជាកម្មវិធី ផ្តល់រង្វាន់នេះឡើងដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃ១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលរាល់ការទិញផលិតផលស័ង្កសី ISI PALM ចាប់ពី២០០$ ឡើងទៅ និងទទួលបានឆ្នោតផ្សងសំណាង១សន្លឹក ដើម្បីដាក់ក្នុងធុងឆ្នោតរង់ការចាប់រង្វាន់ ក្នុងរយៈពេល៣ខែនេះ អតិថិជនអាច​ទិញផលិតផលស័ង្កសី ISI PALM នៅតាមដេប៉ូចែកចាយដែលជាភ្នាក់ងាររបស់ក្រុមហ៊ុន ISI STEEL នៅទូទាំងប្រទេស​។

លោកក៏បានបញ្ជាក់ទៀតថា ចំពោះអតិថិជនដែលមានសិទ្ធចូលរួមក្នុងក​ម្មវិធីផ្សងសំណាងនេះមាន អតិថិជនដែលបានប្រើប្រាស់ចុងក្រោយដូចជា ម្ចាស់ផ្ទះ សិប្បកម្ម ជាង និងក្រុមហ៊ុនសាងសង់។ ចំពោះអតិថិជនដែលមិនមានសិទ្ធចូលរួមក្នុងក​ម្មវិធីផ្សងសំណាងនេះមានដេប៉ូលក់ដុំ និង​លក់រាយ និងសិប្បកម្មកិនស័ង្កសី មានន័យថា អតិថិជននេះគាត់យកទៅលក់បន្តទៀត ដូចនេះក្រុមហ៊ុន ISI STEAL មិនអាចឱ្យពួកគាត់ចូលរួមចាប់រង្វាន់នេះបានទេ ហើយចំពោះបុគ្គលិកក្រុមហ៊ុន បងប្អូនបុគ្គលិក បងប្អូនម្ចាស់ដែប៉ូ ក៏មិនអនុញ្ញាតឱ្យចូលរួមដែរ ក្រុមហ៊ុនអនុញ្ញាតឱ្យតែអតិថិជន ចុងក្រោយប៉ុណ្ណោះ។ ហើយចំពោះការចាប់ឆ្នោតក្រុមហ៊ុន និង​ផ្តល់ព័ត៌មានតាមរយៈគេហទំព័រហ្វេសបុករបស់ក្រុមហ៊ុន ISI ឫអាចទទួលព័ត៌មានតាមរយៈផ្នែកលក់នៅគ្រប់សាខា និងដេប៉ូចែកចាយដែលជាភ្នាក់ងារនៅទូទាំងប្រទេស​។ ចំពោះសន្លឹកឆ្នោតទាំងអស់គឺមានត្រាជាសញ្ញាសម្គាល់ បើមិនមានត្រានោះទេសន្លឹកឆ្នោតនោះគឺមិនមានសិទ្ធចូលរួមទេ។

លោកក៏បានបញ្ជាក់បន្ថែមទៀតថា ​ស័ង្គសី ISI PALM គឺជាស័ង្កសីដែលមានគុណភាពខ្ពស់ ដែលមានស័ង្កសីប្រភេទ PALM៥០ PALM៧០ PALM១០០ និងស័ង្កសីផ្សេងទៀតដូចជា KU OPP ដែលអតិថិជនអាចកុំម្មង់កាត់រាយ និងកុំម្មង់កាត់ជាម៉ែត្របានទៀតផង ចំពោះស័ង្កសីទាំងអស់មានចំណុចសម្គាល់ងាយស្រួលដោយគ្រាន់តែមើលនៅលើស័ង្កសីមានអក្សរបញ្ជាក់នៅលើនឹងតែម្តង។ ហើយចំពោះស័ង្កសី PALM៥០ មានស្រោបអាលុយមីញ៉ូម និងស័ង្កសី ៥០ក្រាមនៅលើ១ម៉ែត្រការ៉េ ហើយចំពោះស័ង្កសី PALM១០០ មានស្រោបអាលុយមីញ៉ូម និងស័ង្កសី ១០០ក្រាមក្នុង១ម៉ែត្រការ៉េ ដូចៗគ្នា ដែលនេះគឺអាចបញ្ជាក់ឱ្យឃើងថា ស័ង្កសី ISI PALM គឺជាស័ង្កសីដែលឈានមុខគេបំផុតនៅលើទីផ្សារនាពេលបច្ចុន្នប្បនេះ។

សូមបញ្ជាក់ដែរថា ចំពោះរង្វាន់ដែលមាននៅក្នុងកម្មវិធី «ISI PALM នាំសំណាង» របស់ក្រុមហ៊ុន ISI STEAL រួមមាន ទូរទស្សន៍ LG ៤៣អ៊ីញចំនួន ៥០រង្វាន់ ម៉ូតូ ZOOMER Xឆ្នាំ២០១៨ ចំនួន ៣០រង្វាន់ និងផ្ទះមេកុងដ៏ស្រស់ស្អាតចំនួន ១រង្វាន់ផងដែរ៕