(ភ្នំពេញ)៖ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា​ ​​បានសំរេចចិត្តទិញនូវខុនដូចំនួន៦ និងបានក្លាយជាម្ចាស់ខុនដូមួយរូប របស់គម្រោង R&F Glory បន្ទាប់ពីការជួបគ្នាលើកដំបូង នាថ្ងៃទី២៧ ខែកញ្ញា ដែលជាការធ្វើការចុះកិច្ចសន្យាជាអគ្គរាជទូតសុឆន្ទៈ តំណាងក្រុមហ៊ុន R&F Property កាលពីថ្ងៃទី២៩ ខែកញ្ញាកន្លងនេះ កញ្ញា ឆ្នាំ២០១៨ នេះ។ ការមកដល់លើកនេះរបស់កញ្ញា ឱក សុគន្ធកញ្ញា ​បានធ្វើឲ្យសាលលក់របស់យើង មានភាពអ៊ូរអរច្រើនកុះករ ជាមួយនឹងការចូលរួមដ៏ច្រើន ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាការទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីអ្នកគ្រប់គ្រងទូទៅលោកប្រធាន Xu។

កញ្ញា ឱក សុគន្ធកញ្ញា បានចូលមើលបន្ទប់គំរូជាមួយលោកប្រធាន Xu នឹងបានធ្វើការស្វែងយល់លម្អិត ពីការរចនាបន្ទប់ខុនដូដ៏ស្រស់ស្អាត និងគ្រឿងប្រណិត ដែលបានធ្វើឲ្យ កញ្ញា ឱក សុគន្ធកញ្ញា ជាប់ចិត្តនិងសរសើរមិនដាច់ពីមាត់។ ក្នុងជំនួបកលើកនេះ កញ្ញាបានឲ្យដឹងថា នាងមានកិត្តិយសខ្លាំងណាស់ ដែលបានក្លាយជាអ្នកតំណាងផ្តាច់មុខ របស់គម្រោង The R&F Glory។ ក្នុងនោះដែរ​ នាងក៏បានកោតសរសើរនូវភាពទំនើប ទាន់សម័យឈានមុខ និង​ស្តង់ដារស់នៅជាន់ខ្ពស់របស់ គម្រោងរបស់យើងយ៉ាងខ្លាំង។

ឱក សុគន្ធកញ្ញា បាននាំយកមកនូវបទចម្រៀងថ្មីៗ ជាមួយសំឡេងដ៏ពីរោះរណ្តំរង្គោះអារម្មណ៍ អ្នកស្តាប់នឹងទទួលបាននូវស្នូរទះដៃយ៉ាងកងរំពង។ ស្របពេលជាមួយនេះ នាងក៏បានប្រកាសនូវការទិញខុនដូ ដោយចុះកិច្ចសន្យាទិញភ្លាមៗ និងបានក្លាយជាម្ចាស់ខុនដូទីមួយ របស់គម្រោងR&F Glory។ វត្តមានរបស់កញ្ញាបានធ្វើឲ្យការលក់ខុនដូរ មានការផ្ទុះឡើងយ៉ាងខ្លាំង។​

សូមបញ្ជាក់ថា R&F Property គីជាក្រុមហ៊ុនឈានមុខគេ និងមានការគ្រប់គ្រងរឹងមាំល្អ និងមានបទពិសោធផ្នែកសាងសង់អស់រយៈពេល២៤ឆ្នាំហើយ។ ក្នុងឆ្នាំ២០១៧ បានឆ្លើយតបទៅកាន់ ខ្សែក្រវ៉ាត់មួយខ្សែ និងការអភិវឌ្ឍអន្តរជាតិសេដ្ឋកិច្ចជាតិ ទីក្រុងភ្នំពេញ។ R&F Property បានចូលមកក្នុងទីផ្សារកម្ពុជា ដែលជាស្នូលនៃអាស៊ាន និងជាអនាគតរបស់អាស៊ី​។ នាឆ្នាំ២០១៨ R&F Glory អភិវឌ្ឍដោយក្រុមហ៊ុន R&F Property មានគម្រោងសម្ភោធន៍ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារក្រៅស្រុកផងដែរ។ គម្រោងនេះដែរ នឹងផ្តល់នូវការស្នាក់នូវដ៏ប្រណិត មានគុណភាពល្អឥតខ្ចោះ គ្រឿងបរិក្ខារទំនើបៗ និងសេវាកម្មលំដាប់ ដែលនឹងផ្តល់ជូនទៅអ្នកស្នាក់នូវផងដែរ។

គម្រោងលំនៅឋានលំដាប់ខ្ពស់ R&F Glory កំពស់១៧៤ម៉ែត ៥៧ជាន់ ដែលមានទីតាំងប្រសព្វ រវាងមហាវិធីព្រះមុនីវង្ស ផ្លូវ២៧១ និង មហាវិថីហ៊ុនសែន ជាមួយនឹងទេសភាពទីក្រុង និងទន្លេមេគង្គដ៏ស្រស់ស្អាត។ នៅជុំវិញគម្រោងនេះផងដែរ មានហេដ្ឋារចនាសម្ព័ន្ធហុំព័ទ្ធដោយ ផ្សារទំនើប មន្ទីរពេទ្យ សាលារៀន កន្លែងផ្តល់សេវារដ្ឋបាលជាច្រើន ។ល។

ក្នុងគម្រោងយើងនេះក៏មាន Sky Bar ក្លឹបហាត់ប្រាណ សួនច្បារទំហំ១០,០០០ម៉ែត្រការ៉េ សួនអាកាសចំនួន២៤០០ម៉ែតការ៉េ ផ្លូវកៅស៊ូសម្រាប់រត់ចំនួន៣០០ម៉ែត និងមានកន្លែងសម្រាក និងជជែកកម្សាន្ត។ល។ សេវាកម្មគ្រប់គ្រងអាគារលំដាប់លេខមួយ នៅប្រទេសចិន នឹងផ្តល់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ R&F Property ទៅឲ្យអ្នកដែលរស់នៅទីនោះផងដែរ។ ចំពោះសេវាឥតខ្ចោះដែលមានតែមួយគត់ បានបំពេញតម្រូវការសម្រាប់អ្នកដែលរស់នៅទីនេះ។

R&F Property មានចក្ខុវិស័យឆ្ពោះទៅមុខ ក្នុងការបង្កើតនូវគម្រោងដ៏អស្ចារ្យនេះឡើង​នៅភ្នំពេញ ជាមួយនឹងទស្សនៈពាណិជ្ជកម្ម ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យ​មានទំនួលខុសត្រូវខ្ពស់ និងក្រុមហ៊ុនសាងសង់មានគុណភាពខ្ពស់។ ចំពោះខុនដូដែលមាន បន្ទប់គេងចំនួន១ ឬ ២ ឬ ៣ ដែលមានខ្នាតចាប់ពី៥៤ ដល់១៤០ម៉ែត្រការរ៉េ ត្រូវបានបើកទទួលប្រាក់កក់​ ដោយអាចសងត្រឡាប់វិញបាន ចំនួន២,០០០ដុល្លារ។ អតិថិជនអាចទទួលបានការបញ្ចុះតម្លៃ ចំនួន២០,០០០ដុល្លារ ។ R&F Property បង្កើតនូវអនាគតដ៏ល្អ សំរាប់លោកអ្នក៕