(ប៉េកាំង,ចិន)៖​ ព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ត្រូវបានលោក​ សុី​ ជីន​ភីង​ ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ យាងចូលរួមពិធីលៀងសាយភោជនៅវិមានប្រជាជនចិន​ នាទីក្រុងប៉េកាំង ក្នុង​ឱកាសអបអរសាទរទិវាបុណ្យ​ជាតិ​​ខួប​លើកទី ៦៩​ឆ្នាំ​ នៃសាធារណរដ្ឋប្រជាមានិតចិន​។

ពិធីលៀងសាយភោជដែលធ្វេីនៅរាត្រីថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ២០១៨​ ព្រះមហាក្សត្រខ្មែរ​ បានគង់រួមតុជាមួយមេដឹកនាំកំពូលៗរបស់ចិន​ មានដូចជា​ លោកប្រធានាធិបតីចិន​ ស៊ី​ ជីនភីង​ ជាដេីម។

យោងតាមបណ្តាញព័ត៌នានា​បានរាយការណ៍ថា​ ព្រះមហាក្សត្រខ្មែរ​ ជាភ្ញៀវបរទេសតែមួយគត់ដែល​ត្រូវបានយាងចូលរួមក្នុងពិធីដ៏សំខាន់របស់ចិន។

តាមរយ:ការយាងនេះ​ត្រូវបានគេមេីលឃេីញថា​ ចិន​ជាមិត្តដ៏ស្និទ្ធស្នាលរបស់កម្ពុជា​ បានផ្តល់ព្រះកិត្តិយសខ្ពស់ដល់ព្រះមហាក្សត្រខ្មែរ ក្នុងនាមជាប្រមុខរដ្ឋរបស់កម្ពុជា៕