(បន្ទាយមានជ័យ​)៖ នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១​ ខែតុលា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន អ្នកតំណាងរាស្រ្ត​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការនិងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ចូលរួមពិធីកាន់បិណ្ឌទី៧​ នៅវត្តសុវណ្ណគិរីភ្នំជញ្ជាំង​ ស្ថិតនៅស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅកាន់លោកខាងមុខនិងសុំឲ្យមគ្គផលកើតចេញពីការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូល បានជួបក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត ។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិរួមមាន​៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។

ក្នុងឱកាសនោះ​ដែរ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍ថា​ «ពលិកម្មគ្រប់បែបយ៉ាងរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ គឺដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋយើង​រស់នៅក្នុងជីវភាពធូរធារសម្បូរសប្បាយទាំងអស់គ្នា»

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យ​ ដែលបានចូលរួមជាមួយសម្តេចតេជោហ៊ុនសែនថែរក្សា​បាននូវសុខសន្តិភាព​ ព្រោះមានសន្តិភាពទើបប្រទេសជាតិ​រីកចម្រើនរុងរឿងទៅមុខ​បាន។

ក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន បាននាំយកចង្ហាន់ និងទេយ្យទានទៅប្រគេនដល់ព្រះសង្ឃ​រួមមាន៖

*ទី១៖ ប្រគេន​ដល់ព្រះសង្ឃ​ ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ​ មី ទឹកស៊ីវអ៊ីវ ទឹកត្រី អង្ករនាងខុន ស្ករស តែ បច្ច័យប្រគេនព្រះសង្ឃ១អង្គ២ម៉ឺនរៀល
*ទី២៖ ប្រគេនបច្ច័យកសាងវត្តចំនួន៦លាន៧៦ម៉ឺនរៀល
*ទី៣៖ ប្រជាពលរដ្ឋជាង៣៥០នាក់​ ម្នាក់ៗទទួលបានសារ៉ុង១​ ថវិកា១ម៉ឺនរៀលផងដែរ៕