(ភ្នំពេញ​)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​នៅព្រឹកថ្ងៃទី​០១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលបានទទួលមរណភាព។

សម្តេចពញាចក្រី ហេង សំរិន សូមសម្ដែងនូវការសោកស្ដាយ និងក្ដុកក្ដួលរំជួលចិត្តឥតឧបមា រកអ្វីប្រៀបផ្ទឹមពុំបានចំពោះមរណភាពរបស់លោក នៃ ប៉េណា ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣៖០០នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។

ជាមួយមរណភាពដ៏ក្រៀមក្រំជាទីបំផុតនេះ សម្ដេច ហេង សំរិន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោក នៃ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕​