(ពិភពលោក)៖ ថ្មីៗនេះសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលជាមហាអំណាចពិភពលោក និងជាប្រទេសដែលប្រើប្រាស់កញ្ចប់ថវិកាជាតិខ្ពស់បំផុតលើពិភពលោក ទើបតែអនុម័តកញ្ចប់ថវិកាប្រមាណ ៨៥៤ពាន់លានដុល្លារ សម្រាប់ទ្រទ្រង់ដំណើរការរបស់រដ្ឋាភិបាល ដើម្បីបញ្ចៀសកុំឲ្យមានការបិទទ្វារជាថ្មីម្តងទៀត។ 

ដោយសារការប្រើប្រាស់កញ្ចប់ថវិកាច្រើនលើសលុប រហូតលើសប្រាក់ចំណូល ទើបធ្វើឱ្យសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនធំទៀត ត្រូវជួបឱនភាពសេដ្ឋកិច្ច។ ខាងក្រោមនេះជាបញ្ជីឈ្មោះប្រទេសទាំង១០ ដែលប្រើប្រាស់កញ្ចប់ថវិកាខ្ពស់លើពិភពលោក (របាយការណ៍ឆ្នាំ២០១៧)៖

១៖ សហរដ្ឋអាមេរិក ប្រាក់ចំណូល៦,០២៨,០០១លានដុល្លារអាមេរិក ប្រាក់ចំណាយ៦,៨០៧,១៦១ លានដុល្លារអាមេរិក ឱនភាព-៤.៦%។
២៖ ប្រទេស ចិន ប្រាក់ចំណូល៣,៣១២,៣០៨លានដុល្លារអាមេរិក ប្រាក់ចំណាយ៣,៧៨៧,២៤៥លានដុល្លារអាមេរិក ឱនភាព-៤.០%។
៣៖ ប្រទេស ជប៉ុន ប្រាក់ចំណូល១,៦៧៨,០០០លានដុល្លារអាមេរិក ប្រាក់ចំណាយ១,៩០២,០០០លានដុល្លារអាមេរិក ឱនភាព-៤,៦%។
៤៖ ប្រទេសអាឡឺម៉ង់ ប្រាក់ចំណូល ១,៥៩៨,០០០លានដុល្លារអាមេរិក ប្រាក់ចំណាយ១,៥៧៣,០០០ លានដុល្លារអាមេរិក ឱនភាព០.៧%។
៥៖ ប្រទេសបារាំង ប្រាក់ចំណូល ១,៣៣៤,០០០លានដុល្លារអាមេរិក ប្រាក់ចំណាយ១,៤១២,០០០ លានដុល្លារអាមេរិក ឱនភាព-៣.១ %។
៦៖ ចក្រភពអង់គ្លេស ប្រាក់ចំណូល ៩៨៤,៣០០លានដុល្លារអាមេរិក ប្រាក់ចំណាយ១,០៧៦,០០០លានដុល្លារអាមេរិក ឱនភាព-៣.៦ %។
៧៖ ប្រទេស អ៊ីតាលី ប្រាក់ចំណូល ៨៨៤,៥០០លានដុល្លារអាមេរិក ប្រាក់ចំណាយ ៩២៧,៨០០លានដុល្លារអាមេរិក ឱនភាព-២.៣ %។
៨៖ ប្រទេសកាណាដា ប្រាក់ចំណូល៦២៣,៧០០ លានដុល្លារអាមេរិក ប្រាក់ចំណាយ៦៥៧,៤០០ លានដុល្លារអាមេរិក ឱនភាព-២.០ %។
៩៖ ប្រទេស ប្រេហ្ស៊ីល ប្រាក់ចំណូល៦១៨,៨៥៣លានដុល្លារអាមេរិក ប្រាក់ចំណាយ ៧៧៩,៥៣២លានដុល្លារអាមេរិក ឱនភាព-៧.៨ %។
១០៖ ប្រទេសឥណ្ឌា ប្រាក់ចំណូល៥៤៤,៤២២លានដុល្លារអាមេរិក ប្រាក់ចំណាយ ៧២៥,០៥២លានដុល្លារអាមេរិក ឱនភាព-៦.៩ %។