(ភ្នំពេញ)៖ ជាការពង្រឹងសមត្ថិភាពកុមារ ក៏ដូចជាតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននិងទៅអនាគត សាលាខេមប្រ៊ីដអន្តរជាតិកម្ពុជា បានដាក់អោយប្រើប្រាស់កម្មវិធីសិក្សាភាសា ដោយផ្ដោតសំខាន់លើ ៣ភាសារួមគ្នាក្នុងពេលតែមួយ។

ជុំវិញការដាក់អោយប្រើប្រាស់ វិស័យអប់រំ ៣ភាសា លោកស្រី លីឡែត នាយិការសាលាខេមប្រ៊ីដ អន្តរជាតិកម្ពុជា បានបញ្ជាក់ថា វាជាកម្មវិធីសិក្សាភាសាពេញលេញមួយដោយមានទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនក្នុងពេលតែមួយ។

លោកស្រីជឿជាក់ថា ការដាក់អោយមានកម្មវិធីសិក្សាជា ៣ភាសានេះ ជាផ្លូវទៅកាន់ឱកាសឥតដែនកំណត់ទៅក្នុងថ្ងៃអនាគត ក្នុងការទំនាក់ទំនង ក៏ដូចជាក្នុងវិស័យការងារ ទាំងថ្នាក់ជាតិ និងកម្រិតអន្តរជាតិ។ ជាពិសេសវារឹតតែសំខាន់ស្របពេលដែល ភ្ញៀវទេសចរចិន និងចំនួនអ្នកវិនិយោគជនជាតិចិន ចួលមកកម្ពុជា ឈរលើលំដាប់មួយខ្ពស់បំផុត។

លោកស្រីបន្តថា ការអប់រំជា ៣ភាសានេះ គឺត្រូវការបណ្ដុះឆន្ទៈរបស់អាណាព្យាបាលសិស្សអោយល់ពីមជ្ឈដ្ឋានប្រកួតប្រជែងសម្រាប់កូនរបស់ពួកគាត់ ហើយក៏ទាមទារអោយកុមារទាំងអស់មានឆន្ទៈស្រលាញ់ការសិក្សាជា៣ភាសា ស្របគ្នាជាមួយនឹងគ្រូបង្រៀនមានបទពិសោធន៍និងគរុកោសល្យត្រឹមត្រូវ និងកម្មវិធីសិក្សាច្បាស់លាស់ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

សាលាខេមប្រ៊ីដអន្តរជាតិកម្ពុជា ជាសាលាមួយដែលផ្ដល់ការអប់រំជាលក្ខណៈអន្តរជាតិពិតប្រាកដ ដោយមុខវិជ្ជាសិក្សា ដូចជាគណិតវិទ្យា មុខវិជ្ជាសង្គម ក៏ដូចជាមុខវិជ្ជា វិទ្យាសាស្រ្ត សុទ្ធតែសិក្សាជាភាសាបរទេស។ គោលបំណងសំខាន់នៃសាលា គឺធ្វើយ៉ាងណា កសាងអ្នកដឹកនាំសម្រាប់ថ្ងៃអនាគត ក្នុងសហគមន៍ពហុវប្បធ៌ម ប្រកបដោយសីលធ៌ម និងសមត្ថិភាពខ្ពស់៕