(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៉ឹម ឈុនលឹម បានចាត់ទុកមរណភាពរបស់លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា គឺជាការបាត់បង់វីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រគ្រប់កាលៈទេសៈ។

ក្នុងសារលិខិតចូលរួមរំលែកទុក្ខផ្ញើជូនភរិយាសពលោក នៃ ប៉េណា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ លោក អ៉ឹម ឈុនលឹម បានគូសបញ្ជាក់ថា «មរណភាពរបស់ឯកឧត្តម នៃ ប៉េណា គឺជាការបាត់បង់នូវស្វាមីប្រកបដោយសង្គធម៌ដ៏ល្អពិសេស និងការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហាធម៌មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់នូវវីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបដែលពោរពេញដោយឆន្ទៈ មនសិការក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ»។

សូមបញ្ជាក់ថា លោក នៃ ប៉េណា បានទទួលមរណភាពនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ៕