(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី នឹងបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៨-២០១៩ សម្រាប់កម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ​ (ភាសាអង់គ្លេស ១០០%) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ។

សម្រាប់បវេសនកាលថ្មីនេះ សកលវិទ្យាល័យមានឯកទេសសំខាន់ៗដូចជា៖ ឯកទេសពាណិជ្ជកម្មអន្តរជាតិ,​ សហគ្រិនភាព, គ្រប់គ្រងទូទៅ, គ​ណនេយ្យ, ទីផ្សារ, បង្រៀនភាសាអង់គ្លេស, រដ្ឋបាលអប់រំ, អង់គ្លេសសម្រាប់ទំនាក់ទំនងទូទៅ, បកប្រែភាសាអង់គ្លេស, អភិវឌ្ឍន៍សេដ្ឋកិច្ច, ហិរញ្ញវត្ថុ និងធនាគារ ទំនាក់ទំនងអន្តរជាតិ, គ្រប់គ្រងទេសចរណ៍, គ្រប់គ្រងសណ្ឋាគារ, គ្រប់គ្រងបដិសណ្ឋារកិច្ច, វិស្វកម្មសំណង់ស៊ីវិល, គ្រប់គ្រងវិស្វកម្មសំណង់ ស្ថាបត្យកម្ម និងនគរូបនីយកម្ម វិស្វកម្មសហ្វវែ បណ្តាញ និងប្រព័ន្ធកុំព្យូទ័រ រចនាពហុប្រព័ន្ធផ្សព្វផ្សាយ។

ចំណែកឯកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាភាសាខ្មែរ ជាមួយភាសាអង់គ្លេស ផ្តល់ជូនការសិក្សាថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ១ឆ្នាំដោយឥតគិតថ្លៃ។ កម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% ផ្តល់ជូនការសិក្សា ថ្នាក់កុំព្យូទ័រ១ឆ្នាំឥតគិតថ្លៃ និងផ្តល់ជូនសៀវភៅសិក្សាច្បាប់ដើម (Original Course​ books)១ឈុត ចំពោះនិស្សិតណាដែល​បានបង់ថ្លៃសិក្សា​រយៈពេល១ឆ្នាំ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ ទួលស្លែង អគារលេខ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងត្បូងសារៈមន្ទីរទួលស្លែង ១០០ ម៉ែត្រ) ឬទាក់ទងតាមទូរស័ព្ទលេខ៖០២៣​ ៩៦ ៧៧ ៧៧, ០៧៨ ៨៨ ៨៨ ០៣, ០៧៨ ៥៥ ៥៥ ០៧, ប្រព័ន្ធ Cellcard ឬតាមរយៈប្រព័ន្ធ Smart ០១០ ៩៦ ៧៩ ៧៩ និងតាមប្រព័ន្ធ Metfone ០៩៧ ៩៩ ៩៩ ០៦៥ ឬតាម Email:​[email protected] Website: www.beltei.edu.kh Facebook: belteiuniversity៕