(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែកញ្ញានេះ បានបង្ហាញនូវកម្មវិធីបុណ្យសពលោក នៃ ប៉េណា 

អនុប្រធានទី១ ព្រឹទ្ធសភា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨។

លោក នៃ ប៉េណា បានទទួលមរណភាព នៅជន្មាយុ៧៤ឆ្នាំ នាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ
ដោយរោគាពាធ។

សពរបស់លោក នៃ ប៉េណា តម្កល់ធ្វើបុណ្យនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡាវីស ច្រកទ្វារទី២ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធន៍
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិធីដង្ហែរសពនឹងប្រពឹត្តទៅនៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨
ឆ្ពោះទៅកាន់ឈាបនដ្ឋាននៅទីលានមុខវត្តបុទុមវត្តី៕