(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំពិធីសំណេះសំណាល និងពិសារអាហាសាមគ្គី នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការ តំណាងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ។

ពិធីនេះមានការចូលរួមពី​មន្ត្រីរាជការអគ្គនាយកដ្ឋានកីឡា នាយកដ្ឋាននីតិកម្ម នាយកដ្ឋានសុខភាពសិក្សា ផ្នែកគ្រឿងញៀន និងផ្នែកជួញដូរមនុស្ស ប្រមាណជិត​៤០០នាក់ នៅភោជនីយដ្ឋាន​ទន្លេបាសាក់​២​។

ក្នុងឱកាសនោះដែរ លោក ស សុខា បានឧបត្ថម្ភ​ដល់កីឡាករ កីឡាការិនីពិការចំនួន​៤៥រូប ដែលត្រៀមទៅប្រកួតកីឡាអន្តរជាតិ នៅប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខ ក្នុងម្នាក់ៗ​១០០ដុល្លារ បន្ថែមលើថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលសម្តេច​បានឧបត្ថម្ភ​ក្នុងម្នាក់ៗ​២០០ដុល្លារ៕