(ភ្នំពេញ)៖ ក្រុមហ៊ុន LG Electronics និងG Gear (ជីហ្គៀ) ជាក្រុមហ៊ុនដៃគូរយុទ្ធសាស្រ្តតែមួយគត់នៅកម្ពុជា បានរៀបចំកម្មវិធី LG VIP Night 2018 ដើម្បីជប់លៀងជួបជុំថ្លែងអំណរគុណ ដល់តំណាងចែកចាយលក់ផលិតផល LG និងអតិថិជនដៃគូរអាជីវកម្មនៅទូទាំងកម្ពុជា ព្រមទាំងបង្ហាញនូវផលិតផលថ្មីៗប្រចាំឆ្នាំ 2018 នៅសណ្ឋាគារសុខាភ្នំពេញ ។ ពិធីជួបជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក Sung Suk Kim អគ្គនាយកថ្មីរបស់ក្រុមហ៊ុន LG Electronices នៅកម្ពុជា, លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនជីហ្គៀ និងដៃគូរអាជីវកម្មប្រមាណជាង៨០០នាក់ នៅរាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

បច្ចេកវិទ្យាថ្មីៗ នឹងផលិតផលសំខាន់ៗដែល LG Electronices បានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីនោះមានដូចជា LG ThinQ , LG Inverter ទូរទស្សន៏ OLED និង Super UHD ។
បច្ចេកវិទ្យា AI ( Artificial Intelligence ) ដែលមានឈ្មោះថា «LG ThinQ» ត្រូវបានដាក់បង្ហាញជូនដល់ភ្ងៀវកិតិ្តយសទាំងអស់ ដែលមានវត្តមាននៅក្នុងកម្មវិធីចូលរួមទស្សនា និង ទទួលយកបទពិសោធន៍ប្រើប្រាស់ដោយផ្ទាល់។ ការអភិវឌ្ឍន៍ជាច្រើនឆ្នាំ ទៅលើបច្ចេកវិទ្យា «LG ThinQ» ហើយមកដល់ពេលបច្ចុប្បន្ន បច្ចេកវិទ្យាដ៏អស្ចារ្យនេះ ត្រូវបានបញ្ចូលទៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើន របស់គ្រឿងអេឡិចត្រូនិច LG ដែលមានដូចជា ទូរទសន្សន៍ OLED TV, ទូរទឹកកក Instaview, ម៉ាស៊ីនត្រជាក់ Dual Cool, ឧបករណ៍បំពងសម្លេង និងឧបករណ៍ជាច្រើនប្រភេទផ្សេងទៀត ។

LG ThinQ ជាផលិតផលដែលបំពាក់បច្ចេកវិទ្យាឆ្លាតវៃ AI គឺជាបច្ចេកវិទ្យាដែលនឹងធ្វើឲ្យការរស់នៅប្រចាំថ្ងៃ របស់អតិថិជនប្រើប្រាស់កាន់តែមានភាពងាយស្រួលឡើង ដូចជា ការគ្រប់គ្រង និងបញ្ជារទូរទស្សន៍ដោយប្រើប្រាស់សម្លេង ការរៀបចំចាក់ចែងអោយត្រូវនឹងតំរូវការក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង ។ទូរទស្សន៍ LG 2018 AI ThinQ ផ្ដល់ជូនបទពិសោធន៍ទស្សនា និងការប្រើប្រាស់ដ៏អស្ចារ្យ ដោយគ្រាន់តែចុច និងសង្កត់ប៊ូតុងសម្លេង អ្នកប្រើប្រាស់អាចសួរពត៌មានជាច្រើនដូចជា ការព្យាករណ៍អាកាសធាតុ ការស្វែងរកទីតាំងហាងអាហារដែលនៅជិតបំផុត និងដឹងពីលទ្ធផលការប្រកួតកីឡាបាស់ទាត់ផ្សេងៗទៀត ។ បច្ចេកវិទ្យា AI LG ThinQ ជួយអោយអ្នកទស្សនា និង ប្រើប្រាស់ទទួលបានភាពរីករាយ និងបទពិសោធន៍ដ៏អស្ចារ្យ ដោយការប្រើនឹងបញ្ជារដោយសម្លេងផ្ទាល់ ។

កម្មវិធី ក៏មានការដាក់តាំងបង្ហាញផលិតផលជាច្រើន នៅក្នុងនោះក៏ដូចជាទូរទស្សន៍ LG OLED TV និងSuper UHD TV ផងដែរ ។ ទូរទស្សន៍ LG OLED TV ស៊េរីថ្មីទំនើបៗ ល្អផ្អាច់គេ ដែលអាចផ្ដល់ជូននូវគុណភាព រូបភាពយ៉ាងច្បាស់ល្អអស្ចារ្យ ជាមួយនឹងពណ៌រូបភាពខ្មៅដិតច្បាស់ឥតខ្ចោះ (Perfect Black) ដែលមើលទៅហាក់បីដូចជាទស្សនានៅខាងក្រៅផ្ទាល់ ទោះបីមើលពីជ្រុងណាក៏ដោយ។ ទូរទស្សន៍ LG OLED TV ជាប្រភេទទូរទស្សន៍ស្ដើងបំផុត និង អាចមើលឃើញ ពីគ្រប់ជ្រុងដោយមិនបាត់បង់រូបភាពដើមឡើយ ហើយព្រមទាំងភ្ជាប់មកជាមួយនូវ កម្មវិធីសំឡេង Dolby Vision និងDolby Atmos ដែលធ្វើឲ្យរូបភាព និងសម្លេងកាន់តែល្អឥតខ្ចោះ ។

សមត្ថភាព និងបច្ចេកវិទ្យាទាំងនេះបានធ្វើឲ្យទូរទស្សន៍ LG OLED TV ទទួលបានពានរង្វាន់ទូរទស្សន៍ឆ្នើមល្អដាច់គេ ពីកម្មវិធី CES (Consumer Electronics Show) 2018 ថ្មីៗកន្លងទៅនេះផងដែរ។ មិនតែប៉ុណ្ណោះនៅក្នុង កម្មវិធីនោះ ក៏មានការដាក់តាំងបង្ហាញទូរទស្សន៍ប្រភេទ Super UHD ជូនដល់ភ្ញៀវកិតិ្តយសទាំងអស់បានទស្សនា និង ទទួលយកបទពិសោធន៍ដោយផ្ទាល់ផងដែល។ ទូរទស្សន៍ LG Super UHD បានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ Nano-Cell និង ដំណើរការដោយបច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ Alpha 7 ដែលអាចបង្ហាញកម្រិតរូបភាពច្បាល់ល្អ និងបង្ហាញរូបភាពដូចទៅនឹងរូបភាពពិតៗនៅខាងក្រៅ ។លើលពីនេះទៅទៀត ទូរទស្សន៍ LG Super UHD ក៏បានផ្ដល់នូវបទពិសោធន៍ទស្សនា ដល់អ្នកប្រើប្រាស់នូវគុណភាពរូបភាពកម្រិតភាពយន្ត 4K និង សម្លេងដែលហុំព័ទ្ធនៅជុំវិញខ្លួនរបស់យើង ទោះបីជាបន្ទប់ធំក៏ដោយ ប្រៀបបានដូចជាការទស្សនានៅក្នុងរោងកុនពិតៗ។

ក្រុមហ៊ុន LG គឺតែងតែខិតខំ និងបេ្តជ្ញាចិត្តក្នុងការផ្ដល់នៅផលិតផល ដែលមានគុណភាពឈានមុខគេ ប្រសិទ្ធិភាពសន្សំសំចៃថាមពលខ្ពស់ និង សមត្ថភាពក្នុងការប្រើប្រាស់កាន់តែល្អសម្រាប់អតិថិជន។ បច្ចេកវិទ្យា LG Inverter ត្រូវបានបំពាក់ទៅលើឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋានជាច្រើនដូចជា ម៉ាស៊ីនបោកគក់សំលៀកបំពាក់ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបូមធូលី ម៉ាស៊ីនចំអិនអាហារ និង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត។ ម៉ាស៊ីនត្រជាក់ LG Dual Cool (Dual Inverter) ដែលអាចសន្សំសំចៃភ្លើង បានរហូតដល់ 70% ផ្ដល់សំណើម និងថែរក្សាស្បែក ថែមទាំងមានមុខងារដែលផ្តល់នូវភាពត្រជាក់លឿន និងថែរក្សាបរិស្ថានទៀតផង ។ សម្រាប់ម៉ាស៊ីនបោកគក់ ដែលបំពាក់បច្ចេកវិទ្យា LG Inverter វិញ គឺធ្វើឲ្យការបោកគក់ម្ដងប្រើប្រាស់ភ្លើងត្រឹមតែ៦៧ វ៉ាត់តែប៉ុណ្ណោះ វាស៊ីភ្លើងតិចជាងម៉ាស៊ីនបោកគក់ធម្មតារហូតដល់៣៦% រីឯទូរទឹកកករបស់ក្រុមហ៊ុន LG មានបច្ចេកវិទ្យា Inverter អាចរក្សាអាហារឲ្យនៅស្រស់ ក្នុងរយៈពេលយូររហូតដល់មួយសបា្ដហ៍។

លោក សុង សុខគីម ដែលជាអគ្គនាយកថ្មីរបស់ LG Electronics នៅកម្ពុជាបានថ្លែងថា «យើងខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានចាប់ដៃគូរ ជាមួយនឹងក្រុមហ៊ុនតំណាងចែកចាយ របស់យើង គឺក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខសម្រាប់ការលក់ដុំគ្រឿងអេឡិចត្រូនិច របស់ LG នឹងជាក្រុមហ៊ុនឈានមុខមួយ ក្នុងការធ្វើការចែកចាយ ផលិតផលអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះ នៅកម្ពុជា។ យើងខ្ញុំជឿជាក់ថា ភាពជាដៃគូររបស់យើង ពិតជាធ្វើឲ្យក្រុមហ៊ុនទាំងពីរ រីកលូតលាស់ទៅបានយ៉ាងឆាប់រហ័ស»។

ទន្ទឹងនឹងនោះ លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) ក៏បានឲ្យដឹងផងដែរថា «ក្នុងរយៈពេល៧ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន G Gear មិនគ្រាន់តែដើរតួជាអ្នកចែកចាយផលិតផល LG តែប៉ុណ្ណោះទេ តែយើងគឺជាដៃគូរយុទ្ធសាស្រ្តតែមួយគក់ ដែលខិតខំប្រឹងប្រែងក្នុងការ ជួយពង្រឹង និង ពង្រីកទីផ្សារចែកចាយរបស់ផលិតផល LG នៅកម្ពុជា។ យើងហ៊ាននិយាយបានថា ចំណែកទីផ្សាររបស់ផលិតផល LG បានកើនឡើងគួរឲ្យគក់សំគាល់មកដល់ពេលនេះ មួយផ្នែកធំ គឺកើតឡើងដោយសារការចូលរួមចំណែករបស់ក្រុមហ៊ុន G Gear ។ ដោយផ្អែកទៅលើយុទ្ធសាស្រ្តផែនការទីផ្សារ និងការគិតទុកជាមុនយ៉ាងម៉ត់ចត់របស់យើង យើងជឿជាក់ថាចំណែកទីផ្សាររបស់ផលិតផល LG នៅកម្ពុជា និងបន្តកើនឡើងជាលំដាប់បន្តទៅទៀត»។

សូមជម្រាបថា នៅក្នុងកម្មវិធីជប់លៀងនោះ ក៏មានការចាប់រង្វាន់ ជូនដល់ដៃគូរអាជីវកម្ម លក់បន្ដទូទាំងប្រទេសរបស់ក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear ផងដែរ ដែលមានរង្វាន់់សរុបជាទឹកប្រាក់២០០លានរៀល ដែលរង្វាន់ធំបំផុត គឺរថយន្ដ Mazda ចំនួនមួយគ្រឿង ៕