(ភ្នំពេញ)៖ ក្រុមហ៊ុន IG Tech និងក្រុមហ៊ុន AETINS បានចុះបញ្ជីក្រុមហ៊ុនចំរុះទុ ​រួមមួយនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យា សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងនានា ដើម្បីសម្រាប់បាននូវប្រសិទ្ធភាពប្រតិបត្តិការ​ ពង្រីកអាជីវកម្ម អភិវឌ្ឍអាជីវកម្មអោយទាន់និន្នាការបដិវត្តន៍ឧស្សាហ៍កម្មទី៤​​ និងជំនះនូវបញ្ហាប្រឈមនានា ពាក់ពន្ធ័នឹងបច្ចេកវិទ្យាព័ត៌មាន។​ ក្រុមហ៊ុនចំរុះទុននោះ មានឈ្មោះថា «IG AETINS ASIA» ដែលមានមូលដ្ឋាននៅកម្ពុជា​ និងផ្ដល់សេវាកម្មដល់អតិថិជន ក្នុងតំបន់ទន្លេមេគង្គ អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក ។​

​​​​​​លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន IG International Group ដែលជាក្រុមហ៊ុនមេរបស់​​ក្រុមហ៊ុន​ IG Tech បានប្រកាសថា «ដំណោះស្រាយ​បច្ចេកវិទ្យា​ទាំងអស់របស់ក្រុមហ៊ុន​ IG AETINS ASIA នឹងត្រូវអនុវត្ត​ និងគាំទ្រដោយអ្នកជំនាញរបស់កម្ពុជា។​​ រីឯ មជ្ឈមណ្ឌលឧត្ដមភាពរបស់ IG AETINS ASIA ដែលត្រូវបានបង្កើតឡើង នៅកម្ពុជា នឹងផ្ដល់សេវាកម្មដល់អតិថិជន ក្នុងគ្រប់ប្រទេសនៃតំបន់ទន្លេមេគង្គ អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិកផងដែរ​ ដោយធ្វើការកែលំអ និងគាំពារបច្ចេកទេស ដល់គ្រប់ដំណោះស្រាយបច្ចេកវិទ្យា​បច្ចុប្បន្ន ​របស់ក្រុមហ៊ុន AETINS ហើយមជ្ឈមណ្ឌលឧត្ដមភាពនេះ និងបង្កើននូវដំណោះស្រាយបច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិត ដែលរួមមានបច្ចេកវិទ្យា​ Blockchain ដើម្បីជួយឲ្យគ្រប់គ្នាទទួលនូវសេវាធានារ៉ាប់រង តាមទម្រង់ឌីជីថល​ តាមតម្រូវការ​ និងនិន្នាការទីផ្សារជាក់ស្ដែង»

លោក គឹម ពុធគីរី និង​លោកស្រី សារ៉ា ដែលជាអភិបាលក្រុមហ៊ុន​ AETINS ប្រកាសធានានូវដំណោះស្រាយបច្ចេកវិទ្យាជឿនលឿន និង​ការគាំទ្របច្ចេកទេស ដល់វិស័យធានារ៉ាប់រងទាំងនៅកម្ពុជា និង​ក្នុងតំបន់ សម្រាប់ផ្នែកធានារ៉ាប់រងទូទៅ ធានារ៉ាប់រងអាយុជីវិត មីក្រូធានារ៉ាប់រង ការគ្រប់គ្រង់បច្រកចែកាយ ធានារ៉ាប់រងតាមធនាគារ​ ដំណោះស្រាយចល័ត សម្រាប់ភ្នាក់ងារធានារ៉ាប់រង និងអតិថិជនធ្វើប្រតិបត្តិការទិញធនារ៉ាប់រង។​

ដំណោះស្រាយបច្ចេកវិទ្យាទាំងនេះ ពោរពេញទៅដោយមុខងារគ្រប់ជ្រុងជ្រោយ ជួយផ្ដល់សេវាកម្មរហ័ស ដល់អតិថិជននៅនឹងកន្លែង គាំទ្របច្ចេកទេសដល់គ្រប់ផលិតផល/ សេវាកម្មធានារ៉ាប់រង ទាំងសាមញ្ញ និងស្មុគស្មាញ ដោយដំណោះស្រាយទាំងនេះ ត្រូវបានប្រើប្រាស់ជាង២០ឆ្នាំ ក្នុងចំណោម ១៣ប្រទេស។

ក្រុមហ៊ុនធានារ៉ាប់រងថ្មី អាចមានជម្រើសជាច្រើន ដើម្បីសម្រេចបានឧត្ដមភាពប្រតិបត្តិការ ជាមួយនឹងជម្រើសវិនិយោគ ដែលសមស្របតាមស្ថានភាព និងកាលៈទេសៈរបស់ខ្លួន។​ ជម្រើសទាំងនោះ រួមមានការប្រើប្រាស់សេវាជួលប្រតិបត្តិការ របស់មជ្ឈមណ្ឌលឧត្ដមភាព IG AETINS ASIA សម្រាប់ធ្វើប្រតិបត្តិការធានារ៉ាប់រង។ ដំណោះស្រាយបច្ចេកវិទ្យាទាំងនោះ ត្រូវបានបង្កើតឡើងដោយ AETINS និងគាំទ្រដោយបច្ចេកវិទ្យានៃក្រុមហ៊ុន Oracle និង Java។ ជាមួយនិងបទពិសោធន៍ជំនាញ លើបច្ចេកវិទ្យាទាំងនេះ មជ្ឈមណ្ឌលឧត្ដមភាព IG AETINS ASIA ក៏និងដំឡើង​ អនុវត្ត និងគាំពារបច្ចេកវិទ្យា Oracle និងJava ផងដែរ ៕