(ភ្នំពេញ)៖ បន្ទាប់ពីទន្ទឹងរង់ចាំអស់មួយរយះកន្លងមក នៅពេលនេះផ្ទះគំរូរបស់គម្រោងអ័រគីដេវីឡាដឹប៊ូតានិចស៊ីធី ចាប់ផ្តើមសម្ពោធ និងបើកអោយអតិថិជនចូលទស្សនាហើយចាប់ពីថ្ងៃនេះតទៅ។

​នាព្រឹកថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០១៨ គម្រោងអ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី របស់ក្រុមហ៊ុនអ័រគីដេវីឡាបានរៀបចំកម្មវិធីសម្ពោធផ្ទះគម្រូទាំង បី ប្រភេទរបស់គម្រោងដែលមានដូចជា វីឡាទោល វីឡាភ្លោះ និង វីឡាកូនកាត់។ វីឡាទាំងបី ប្រភេទនេះ គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើង ដោយសារការរចនាម៉ូតថ្មីប្លែកពីគម្រោងដទៃ ទាំងទំហំផ្ទះ និងទំហំដីមានលក្ខណៈធំទូលាយដែលអាចអោយលោកអ្នកមានភាពងាយស្រួលក្នុងការរស់នៅ ការចតយាន្តជំនិះ និង ការរៀបចំកម្មវិធីផ្សេងៗ។ ដោយឡែកបន្ទប់នីមួយៗមានខ្យល់ចេញចូល និងពន្លឺគ្រប់គ្រាន់ ជាមួយនិងបរិស្ថានធម្មជាតិជុំវិញផ្ទះ។

​គួរបញ្ជាក់ផងដែរថាគម្រោងអ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី គ្របដណ្តប់លើផ្ទៃដីជាង 175 ហិកតា ដែលរួមមានផ្ទះវីឡាគ្រប់ប្រភេទ ដីឡូត៍ សាលារៀនអន្តរជាតិ ផ្សារទំនើប ព្រមទាំងសួនប៊ូតានិចតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា។ល។

​ដើម្បីជ្រាបកាន់តែច្បាស់ថាផ្ទះគម្រូរបស់គម្រោងដឹប៊ូតានិចស៊ីធីមានលក្ខណៈពិសេស និងអស្ចារ្យប៉ុណ្ណា ក៏ដូចជាចង់ដឹងថា តើក្រុមហ៊ុនអ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី មានការផ្តល់ជូនកម្មវិធីពិសេសបែបណាជូនដល់អតិថិជនសម្រាប់គម្រោងនេះ ដូច្នេះសូមអតិថិជនទាំងអស់អញ្ជើញទៅទស្សនាផ្ទះគម្រូពិតនៅការដ្ឋានសាងសង់ផ្ទាល់ដែលមានអាសយដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ 6អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ (ចម្ងាយពីស្ពានជ្រោយចង្វារ ៧គ.ម មកដល់ស្តុបអ័រគីដេ រួចបត់ខាងឆ្វេងដៃ) ឬ ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098 73 3333