(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហាញនូវឯកសារជំនួយស្មារតី សម្រាប់​ការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ដែលត្រូវចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ។

ឯកសារជំនួយស្មារតីនេះ មានគោលបំណងពន្យល់អំពីនីតិវិធីបច្ចេកទេស បទប្បញ្ញត្ដិ និងគោលការណ៍សំខាន់ៗ នៃការពិនិត្យបញ្ជីឈ្មោះ បោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីឲ្យមន្ដ្រីបោះឆ្នោត ពិសេស ក.ច.ប និង កបឃ.ស ទាំងអស់សិក្សាស្វែងយល់ និងអនុវត្ដការងារតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងប្រកបដោយលទ្ធផលល្អ។

ចុចទីនេះ ដើម្បីអានឯកសារជំនួយស្មារតី សម្រាប់​ការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨