(ភ្នំពេញ)៖ សម្រាប់លោកអ្នកដែលធ្វើដំណើរ តាមដងផ្លូវជាតិលេខ១ ឆ្លងតាមស្ពានច្បារអំពៅ ចម្ងាយប្រហែល២គីឡូម៉ែត្រ លោកអ្នកច្បាស់ជា បានឃើញទីតាំង PH Polaris F&B ដែលជាទីកន្លែងទទួលទាន អាហារបែបអឺរ៉ុប និងអាហារក្នុងស្រុកដ៏ឈ្ងុយឆ្ងាញ់ ស្ថិតនៅទល់មុខមន្ទីរពេទ្យជោរៃ។

ដោយសារមើលឃើញ ពីកំណើនប្រជាជន ក៏ដូចជាតម្រូវការម្ហូបអាហារ សម្រាប់ទីតាំងច្បារអំពៅ បឹងស្នោរ ក៏ដូចជាទីតាំងព្រែកឯង និងកៀនស្វាយ PH Polaris F&B គឺជាបណ្តុំអាហារដ្ឋាន ភោជនីយដ្ឋានដ៏សម្បូរបែប លើដងវិថីតែមួយ នាតំបន់បឹងស្នោរ ដែលអាចជួយសម្រួល និងផ្តល់ភាពងាយស្រួលដល់ប្រជាជននៅទីតាំងនោះ។

ចាប់ពីខែកញ្ញា ឆ្នាំ២០១៨នេះ អតិថិជនដែលអញ្ជើញមកទទួលទានអាហារ នៅរៀងរាល់ថ្ងៃសុក្រ លោកអ្នកនឹងទទួលបានការផ្តល់ជូនពិសេស ពីហាងនានា ដែលមានក្នុងទីតាំងនេះ ពីកម្មវិធី FRIDAY PROMO ដែលរួមមានជាការបញ្ចុះតម្លៃ និងការថែមជូនយ៉ាងគាប់ចិត្ត។

សូមកុំឲ្យឱកាសដ៏កម្រនេះ កន្លងហួសឲ្យសោះណា ជាពិសេសអ្នកដែលរស់នៅក្នុងគម្រោង បឹងស្នោរ និងអ្នកដែលរស់នៅក្នុងតំបន់ក្បែរៗនោះ កុំភ្លេចនាំមនុស្សសំខាន់ និងគ្រួសារមកភ្លក់អាហារនិងភេសជ្ជៈ ដ៏មានឱជារស នៅ PH Polaris F&B៕