(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,១៤០គ្រឿង រកឃើញល្មើសច្បាប់១,៦៩២គ្រឿង (ម៉ូតូ៧០%) អប់រំ៣១៨គ្រឿង និងផាកពិន័យ១,៣៧៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២៦ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន២,០១៣គ្រឿង, អប់រំ១៦៧គ្រឿង និងផាកពិន័យ៤៧៩គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៦ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧៩,៧៣៧គ្រឿង រកឃើញយានយន្តល្មើស១៧,៤៤៤(ម៉ូតូ៧៣%) ក្នុងនោះអប់រំ៥,៩៨៤ និងផាកពិន័យ១១,៤៦០គ្រឿង៕