(ភ្នំពេញ)៖ អតិថិជនស្រាបៀរកម្ពុជាចំនួន៤៦នាក់ទៀតហើយ បានឈ្នះរង្វាន់ដំណើរកម្សាន្តទៅចក្រភពអង់គ្លេស ដើម្បីទស្សនាផ្ទាល់ការប្រកួតបាល់ទាត់ រវាងក្រុម Manchester City ទល់នឹងក្រុម Brighton នៅក្នុងសប្តាហ៍នេះ នៅពហុកីឡដ្ឋានអេទីហាត (Etihad Stadium) នៃទីក្រុងមែនឆេស្ទើ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នារាត្រីម៉ោង៩ល្ងាចខាងមុខនេះ។

ក្រៅពីការទស្សនាផ្ទាល់ការប្រកួតបាល់ទាត់នេះ អតិថិជនស្រាបៀរកម្ពុជា ក៏នឹងបានឃើញផងដែរនូវទស្សនីយភាពដ៏ស្រស់ត្រកាល នៃទីក្រុង Liverpool និង ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ដែលរួមមាន អាគារនាឡិកាដ៏ស្កឹមស្កៃ វិមានរដ្ឋសភានៃចក្រភពអង់គ្លេស រាជវាំង Buckingham ដែលជាកន្លែងម្ចាស់ក្សត្រី អេលីហ្សាបែត ស្នាក់នៅ និងធ្វើការ រួមជាមួយនឹងការិយាល័យធ្វើការរបស់ខ្សែរាជវង្សចក្រភពអង់គ្លេសដ៏ចំណាស់បំផុតលើលោកគឺវិមានរាជវាំង Winsor Castle និងកន្លែងទេសចរណ៍សួនកម្សាន្តដទៃទៀត។

ដំណើរកម្សាន្តនេះនឹងចាប់ផ្តើមពីថ្ងៃទី២៧កញ្ញា រហូតដល់ថ្ងៃទី៣តុលា ឆ្នាំ២០១៨ ដែលដឹកនាំដោយថ្នាក់ដឹកក្រុមការងារស្រាបៀរកម្ពុជា។

សូមបញ្ជាក់ថា រង្វាន់ទាំង៤៦នាក់នេះ គឺផ្តល់ជូនដល់អតិថិជនបានឈ្នះ ពីការពិសាស្រាបៀរកម្ពុជាកន្លងមកនៅត្រីមាសចុងក្រោយនេះ ហើយបានឃើញរូបសញ្ញាយន្តហោះ នៅលើក្រវិលកំប៉ុងស្រាបៀរកម្ពុជា រួចចាប់ផ្តើមដំណើរការប្តូររង្វាន់ជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) តែម្តង។

ដោយរង្វាន់នេះ ពួកគេនឹងមិនចាំបាច់បង់ប្រាក់សូម្បីតែមួយកាក់មួយសេន ទៅលើដំណើរកម្សាន្តខាងលើនោះឡើយ។ ហើយនេះជាលើកទី២ ហើយដែលស្រាបៀរកម្ពុជា បានដឹកនាំអតិថិជនរបស់ខ្លួន ទៅទស្សនាផ្ទាល់នូវព្រឹត្តការណ៍ការប្រកួតបាល់ទាត់ ដ៏ពេញនិយមនេះ។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕

ទស្សនាវីដេអូ ដំណើរកម្សាន្តនៅអង្គគ្លេសវគ្គមុន៖