(ភ្នំពេញ)៖ ខេត្តជាប់ចំណាត់ថ្នាក់លេខ១ ជ័យលាភីដណ្តាំស្លម្ហូបខ្មែរ ប្រចាំឆ្នាំ២០១៨ រួមមាន៖ ខេត្តពោធិ៍សាត់ ជាប់ចំណាត់លើម្ហូបសម្លម្ជូរដើមចេក, ខេត្តបន្ទាយមានជ័យជាប់ចំណាត់ថ្នាក់លើម្ហូបពិសេសប្រចាំតំបន់, និងខេត្តតាកែវ ជាប់ចំណាត់លើបង្អែមចេកខ្ទិះ។ នេះបើយោងតាមលទ្ធផលជ័យលាភី មហោស្រពដណ្តាំស្លម្ហូបអាហារខ្មែរលើកទី១៩ ឆ្នាំ២០១៨ របស់គណៈកម្មការមេប្រយោគមហោស្រព ដណ្តាំស្លម្ហូបអាហារខ្មែរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លទ្ធផលជ័យលាភី មហោស្រពដណ្តាំស្លម្ហូបអាហារខ្មែរលើកទី១៩ ឆ្នាំ២០១៨ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ចំណាត់ថ្នាក់ចំពោះម្ហូបសម្លម្ជូរដើមចេកបានទៅលើខេត្តចំនួន៣ រួមមាន៖ ខេត្តពោធិ៍សាត់ មានឈ្មោះម្ហូប ម្ជូរដើមចេកប្រឡែងមច្ឆាតម្រាសំពៅមាសជាប់លេខ១, ខេត្តស្វាយរៀង មានឈ្មោះម្ហូប ម្ជូរដើមចេកត្រីរ៉ស់ស្រណោះត្នោតទេមាត់បឹង ជាប់លេខ២, និងខេត្តកោះកុង មានឈ្មោះម្ហូប ម្ជូរដើមចេកព្រែកស្វាយម្លប់ស្នេហ៍ត្រពាំងរូង ជាប់លេខ៣។

ជាមួយគ្នានេះ​ ចំណាត់ថ្នាក់សម្រាប់ម្ហូបពិសេសប្រចាំតំបន់ បានទៅលើខេត្តចំនួន៣ រួមមាន៖ ខេត្តបន្ទាយមានជ័យ មានឈ្មោះម្ហូប ផ្អកត្រីប្រៃស្នាដៃយាយវ៉ៃសូត្រ ជាប់លេខ១, ខេត្តកំពង់ស្ពឺ មានឈ្មោះម្ហូប ប្រោះស្វាភ្នំស្រួចលួចស្នេហ៍ប្រហុក ជាប់លេខ២, និងខេត្តត្បូងឃ្មុំ មានឈ្មោះម្ហូប ឆាគ្រឿងឈ្ងុយឈ្ងប់ម្លប់ពោធិ៍ជើង ជាប់លេខ៣។

ទន្ទឹមនឹងនេះ ចំណាត់ថ្នាក់សម្រាប់បង្អែមចេកខ្ទិះ បានទៅលើខេត្តចំនួន៣ រួមមាន៖ ខេត្តតាកែវ មានឈ្មោះម្ហូប ចេកខ្ទិះម្លិះស្នេហ៍នាងខ្មៅ ជាប់លេខ១, រាជធានីភ្នំពេញ មានឈ្មោះម្ហូប ចេកខ្ទិះចេកនាងលាក់ ជាប់លេខ២, និងខេត្តព្រះវិហារ មានឈ្មោះម្ហូប ចេកខ្ទិះទឹកចិត្តនាង ជាប់លេខ៣៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌៖