(ភ្នំពេញ)៖ រោងចក្រខារអំបោះមួយ ចំណាយទុនជាង២លានដុល្លារអាមេរិក ដោយបង្កើតការងារជាង២០០កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការ។

Facebook ផ្លូវការរបស់ CDC បានផ្សាយនៅថ្ងៃទី២៦​ ខែកញ្ញា ឆ្នាំ២០១៨ថា តាមសំណើសុំវិនិយោគលើគម្រោង បង្កើតរោងចក្រខារអំបោះ របស់ក្រុមហ៊ុន CROWNGAIN GARMENT ACCESSORIES CO.,LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.០២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង៕