(ភ្នំពេញ)៖ សេចក្តីជូនដំណឹង! អ្នកស្រី ជា ស៊ួហ៊ុង អាយុ៥១ឆ្នាំ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៤២៧១៨២ (០១) និងអ្នកស្រី ខាត់ ហួង អាយុ៦៣ឆ្នាំ មានទីលំនៅផ្ទះលេខ ២៣ AEo ផ្លូវលេខ៣១៨ ភូមិ២ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិ ដែលមានទំហំ ៩១១០,៨២ ម៉ែត្រក្រឡា ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដីនេះមានព្រំប្រទល់ខាងជើងទល់នឹងចំណីភ្លឺភ្លោះ ខាងត្បូងទល់នឹង ពុំ ស ខាងកើតទល់នឹង ញឹក ហួន ខាងលិចទល់នឹង តា ម៉ន។ មានលិខិតផ្ទេរសិទ្ធិ១៣២១៦ ប.ជ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៧។

អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីបានបាត់ នៅផ្ទះមិនដឹងច្រឡំដៃទុកឯកសារនៅត្រង់ណារកមិនឃើញ រហូតមកដល់សព្វថ្ងៃ ហើយក៏មិនមានពាក់ព័ន្ធ លក់ ឬដាក់បញ្ចាំទៅឲ្យស្ថាប័នណាមួយឡើយ។ អ្នកស្រី បានដាក់ពាក្យបណ្តឹងជូនលោកចៅសង្កាត់ដង្កោ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីការពារខ្លាចនរណារើសបានយកទៅប្រើប្រាស់ខុសច្បាប់៕