(ភ្នំពេញ)៖ ធនាគារឯកទេសវីង យល់ច្បាស់អំពីតម្រូវការ នៃការជួបជុំគ្នារវាងប្រជាជនកម្ពុជា នៅពេលពួកគេប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យសាសនាមួយ ដែលប្រជាជនខ្មែរនិយមធ្វើដំណើរ ទៅកាន់ខេត្តស្រុកកំណើត ដើម្បីជួបជុំសាច់ញាតិរបស់ពួកគេ ចែកអំណោយទានជូនពរដល់ឪពុកម្តាយ និងទៅកាន់ទីវត្តអារាម ដើម្បីធ្វើការវេរភត្តហារ ទៅកាន់វិញ្ញាណក្ខន្ធជីដូនជីតា ដែលបានចែកឋានទៅ។

នៅក្នុងពិធីបុណ្យដ៏សំខាន់មួយនេះ ធនាគារឯកទេសវីង ក៏បានផ្តល់ជាដំណោះស្រាយមួយ សម្រាប់ប្រជាជនកម្ពុជាជាច្រើន ដែលរស់នៅក្រៅប្រទេស ក្នុងការចែករំលែកក្តីស្រឡាញ់ទៅកាន់ឪពុកម្តាយ ញាតិសន្តាន ឬមនុស្សជាទីស្រលាញ់របស់ពួកគេ ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ ទោះបីជាពួកគេមិនអាចធ្វើដំណើរ មកកាន់ប្រទេសកម្ពុជាក៏ដោយ។

តាមរយៈសេវាផ្ទេរប្រាក់អន្តរជាតិ ប្រជាជនកម្ពុជា ដែលរស់នៅក្រៅប្រទេស នឹងអាចផ្ទេរប្រាក់ទៅកាន់សាច់ញាតិរបស់ពួកគេ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ តាមរយៈដៃគូផ្ទេរប្រាក់ពីក្រៅប្រទេស របស់ធនាគារឯកទេសវីង។ លើសពីនេះទៅទៀត អ្នកផ្ទេរ ឬអ្នកទទួលប្រាក់ នៅក្នុងប្រទេសកម្ពុជា ក៏អាចមានឲកាសឈ្នះរង្វាន់រហូតដល់ ១,០០០ដុល្លារផងដែរ ប្រសិនបើពួកផ្ទេរប្រាក់ពីក្រៅប្រទេស តាមរយៈសេវាកម្មនេះ។

ជាមួយគ្នានេះផងដែរ ធនាគារឯកទេស ក៏សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង២០នាក់ ដែលបានធ្វើការផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ដែលផ្ទេរមក នៅប្រទេសកម្ពុជាតាមគណនីវីង ចាប់ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

អតិថិជន ដែលឈ្នះរង្វាន់ពីការចាប់រង្វាន់នេះ គឺជាអ្នកដែលផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ ដែលផ្ទេរមកនៅប្រទេសកម្ពុជាផងដែរ។ រង្វាន់ដែលអតិថិជនទទួលបានរួមមាន៖ ទឹកប្រាក់៣០ដុល្លារ ចំនួន១១រង្វាន់, ទឹកប្រាក់៥០ដុល្លារ ចំនួន០៦រង្វាន់ និងទឹកប្រាក់១០០ដុល្លារ ចំនួន០៣រង្វាន់។

ដើម្បីមានឱកាសឈ្នះរង្វាន់នេះ អតិថិជនត្រូវតែជាអ្នកទទួលប្រាក់ និងជាអ្នកផ្ទេរប្រាក់ពីក្រៅប្រទេស តាមរយៈដៃគូផ្ទេរប្រាក់របស់ធនាគារឯកទេសវីង ខាងក្រោម៖

* ប្រទេសថៃ – ផ្ទេរប្រាក់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមរយៈដៃគូផ្ទេរប្រាក់ DeeMoney ។
* ប្រទេសកូរ៉េ – ផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូង តាមរយៈដៃគូផ្ទេរប្រាក់ GME, Gmoney Trans, Hanpass, ធនាគារ KB Kookmin និង SBI។
* ប្រទេសកម្ពុជា – អ្នកទទួលប្រាក់ដែលផ្ទេរពីក្រៅ ប្រទេសតាមរយៈគណនីវីង។ អញ្ចឹង ចាំដល់ណាទៀត? ប្រាប់បងប្អូនអ្នកដែលនៅក្រៅប្រទេស ឲ្យផ្ទេរប្រាក់មកអ្នកឥលូវនេះ!

សូមបញ្ជាក់ផងដែរថា វីងនឹងធ្វើការចាប់រង្វាន់ ស្វែងរកអ្នកឈ្នះរង្វាន់ចំនួន២០នាក់ ជារៀងរាល់ខែរហូតដល់ខែធ្នូ។ រឹតតែពិសេសជាងនេះទៅទៀត វីងនឹងធ្វើការចាប់រង្វាន់ធំចំនួនបី ដែលមានរង្វាន់ជាទឹកប្រាក់ ៣០០ដុល្លារ ០១រង្វាន់ ៧០០ដុល្លារ ០១រង្វាន់ និង១០០០ដុល្លារ ០១រង្វាន់ នៅក្នុងខែធ្នូ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០២៣ ៩៩៩ ៩៨៩ ឬគេហទំព័រ៖ www.wingmoney.com 

ខាងក្រោមជា ឈ្មោះអតិថិជនដែលឈ្នះរង្វាន់៖