(ភ្នំពេញ)៖ ខ្សែវីដេអូដែលមានរយៈពេលជិត១០នាទី បានបង្ហាញពីជីវិតគ្រួសារជាកសិករ របស់លោកឧកញ៉ា ឌី ប៉ូ ដែលស្ទើតែមួយជីវិតរបស់លោក បូជាតែជាមួយការធ្វើស្រែ តាំងពីនៅកុមារភាពរហូតដល់វ័យជាង៦០ឆ្នាំទៅហើយ ក៏លោកមិនមានគំនិតបោះបង់ មុខរបរធ្វើស្រែនេះចោលដែរ។ក្នុងនោះ លោកក៏មានមហិច្ឆតាចង់បានដីស្រែជាង៣មុឺនហិកតាដើម្បីធ្វើស្រែ ដក ស្ទូង ច្រូត កាត់ជារៀងរាល់ថ្ងៃ។

តាមរយៈខ្សែវីដេអូនេះ ក៏បានបង្ហាញពីប្រភពទឹកទន្លេដែលបានហូចាក់មកពីទន្លេឡាងឆាង ប្រទេសចិនតាមរយៈទន្លេមេគង្គដែលបានហូកាត់ជាច្រើនប្រទេស ដែលជាប្រភពនៃការស្រោចស្រប ពាំនាំនូវភក់ល្បាប់បង្កើនជីជាតិដីស្រែប្រទាក់ក្រឡាគ្នារវាងប្រទេសចិន និងប្រទេសកម្ពុជាដែលមានតាំងពីយូរលុងមកហើយផងដែរ ដែលជាអំណោយផលដល់ល្អមួយសំរាប់ក្រុមគ្រួសាររបស់លោក ក៏ដូចជាប្រជាជនកម្ពុជា និងប្រជាជនទូទៅដែលរស់នៅតាមដងទន្លេធ្វើស្រែចំការជារៀងរហូតមក។

សូមទស្សនាកម្រងខ្សែវីដេអូ ស្ដីពីសកម្មភាពធ្វើស្រែរបស់លោកឧកញ៉ា ឌី ប៉ូ ដូចខាងក្រោម៖