(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៥៥៧គ្រឿង រកឃើញល្មើសច្បាប់ ៣០៧គ្រឿង អប់រំ៩៥គ្រឿង និងផាកពិន័យ២១២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២៤ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន២,២៥១គ្រឿង, អប់រំ១៥៩គ្រឿង និងផាកពិន័យ៤២៥គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩៦,៩៥៦គ្រឿង រកឃើញយានយន្តល្មើស ១៤,៤៣៥គ្រឿង ក្នុងនោះអប់រំ ៥,៤៣៤គ្រឿង និងផាកពិន័យ ៩,០០១គ្រឿង៕