(ភ្នំពេញ)៖ គតិបណ្ឌិតទាំង៥ ដែលមានអត្ថន័យអប់រំចិត្តមនុស្សនៅគ្រប់កាលៈទេសៈ និងត្រូវបានសម្រិតសម្រាំងក្នុងសប្ដាហ៍ថ្មីនេះ រួមមាន៖

១៖ សេពគប់មិត្តទោសៈ បែកបាក់មិត្តល្អ សេពគប់ធម៌ស គុណធម៌ចម្រើន សេពគប់ជនពាល កិលេសក៏កើន ចង់បានមិត្តច្រើន ត្រូវមានមេត្តា។ ព្រះពុទ្ធ

២៖ កុំដេកចាំសំណាង កុំក្អេងក្អាងចាំបុព្វេ ខំរកកុំទំនេរ រេរៀនរិះចេះ ឱ្យគ្រប់។ បណ្ដាំក្រមង៉ុយ ព្រះភិរម្យភាសា អ៊ូ

៣៖ ផែនដីជាអ្នកទ្រទ្រង់សត្វមានជីវិត និងវត្ថុដែលគ្មានជីវិត ប៉ុន្តែផែនដីមិនដែលអួតអាងពីគុណសម្បត្តិរបស់ខ្លួនបន្តិចណាឡើយ។ ខុង ជឺ ទស្សនវិទូបុរាណចិន

៤៖ អ្នកអានសៀវភៅមិនអាចក្លាយជាអ្នកដឹកនាំបានគ្រប់គ្នា ប៉ុន្តែអ្នកដឹកនាំគ្រប់គ្នាត្រូវតែជាអ្នកអានសៀវភៅ។ ហេនរី ទ្រូមែន ប្រធានាធិបតីទី៣៣របស់សហរដ្ឋអាមេរិក

៥៖ មនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនអាចនឹងដុតផ្ទះយើង ដើម្បីស្ងោរពងមាន់មួយពេល។ នីកូឡាស ឆាមហ្វត